ស្ពានថ្មសាងសងថ្មី ដែលជំនួសស្ពានឫស្សីចាស់ នៅទឹកដីកោះប៉ែន គ្រោងនឹងបញ្ចប់នាបំណាច់ឆ្នាំ២០១៨ ដែលចំណាយអស់ ១៣លានដុល្លារ
ខេត្តកំពង់ចាមៈ
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
ការសាងសង់ស្ពានថ្មថ្មី ជំនួសស្ពានឬស្សីចាស់ដ៏វែងមួយនេះឡើងវិញ គឺដោយសារទទួលបានអនុសាសន៍ និងការណែនាំពីលោកអភិបាលខេត្តកំពង់ចាម ក្រោពេលស្ពានឫស្សីចាស់បានបាក់ខូចខាតទាំងស្រុងនោះ។ ព្រោះស្ពានឫស្សីចាស់ដ៏ស្រស់ស្អាតមួយនេះ នៅតែមានការទាក់ទាញ ដកជាប់ក្នុងអារម្មណ៍ និងមានក្តីស្រមើស្រមៃ យ៉ាងខ្លាំងទាំងភ្ញៀវជាតិ និងអន្តរជាតិ ទៅដល់ស្ពានឫស្សីចាស់ដ៏យូរលុងមួយនេះ ដែលបង្កប់ទៅដោយអនុស្សាវរីយ៍ជាច្រើន ដែលមិនអាចបំភ្លេចបាន ទោះបីជាមានការអភិវឌ្ឍសាងសងស្ពានថ្មយ៉ាងថ្មីមួយនេះ កើតឡើងវិញក៏ដោយ។
![]() |
លោក ប៊ុន រ៉ា បានបញ្ជាក់ទៀតថា ការឆ្លងកាត់របស់ប្រជាពលរដ្ឋយើង លើស្ពានថ្មថ្មីនេះ មិនបង់ប្រាក់នោះទេ គឺបង់តែសេវាចូលទស្សនា ក្នុងកោះប៉ែនតែប៉ុណ្ណោះ ហើយលោកក៏បានអំពាវនាវដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកកម្សាន្តឆ្លងកាត់ស្ពានថ្មថ្មីមួយនេះ ឲ្យមានភាពសប្បាយរីករាយ និងព្រមទាំងមានតូបលក់ដូរ មានអាហារ និងភេសជ្ជៈ ចាំទទួលគ្រប់ពេល និងបានលេងកម្សាន្តនៅតាមឆ្នេរទន្លេកោះប៉ែននេះតបន្ថែមទៀត៕


Post a Comment