បង្គាក្រៀម កំពតមានរស់ជាតិឆ្ងាញ់ និងថ្លៃជាងបង្គា ខេត្តកំពង់សោម
ខេត្តកំពតៈ
ដោយ៖ សេង ស៊ីដារ៉ូ
ព្រោះកន្លងមក បង្គាក្រៀមខេត្តកំពតនេះ គេបានសង្គេត និងលាន់មាត់ពីអតិថិជនយូរឆ្នាំមកហើយថា
បង្គានៅខេត្តកំព ពិតជាឆ្ងាញ់ជាងបង្គា នៅក្នុងខេត្តកំពង់សោម ដូចការរៀបរាប់ខាងលើនោះមែន។
អ្នកលក់ដែលមានស្តង់នៅក្នុងផ្សារទួលទំពូង គាត់លក់បង្គារក្រៀមនេះ រាប់ឆ្នាំមកហើយ បានលើកឡើងថា ខែណាដែលមានភ្លៀងខ្លាំង បង្គាពុំមានទាល់តែសោះ តែដល់ពេលស្ងប់ខ្យល់ ឬរាំងភ្លៀងនោះ ទើបសម្បូបង្គាដែលសហគមនេសាទក្នុងខេត្តកំពត យកមកលក់ដល់ស្តង់គាត់តែម្តង។ បង្គាក្រៀមចែកចេញជា ៣ប្រភេទ ប្រភេទលេខ១ ធំៗ លក់ចេញក្នុងតម្លៃ១គីឡូ ១៨ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ប្រភេទបង្គាលេខ២ លក់ចេញចាប់ពីតម្លៃ ១៥ម៉ឺនរៀលឡើង និងប្រភេទបង្គាលេខ៣ គ្រាប់ល្អិតលក់ចេញក្នុង ១គីឡូថ្លៃ ចាប់ពី១០ម៉ឺរៀល ទៅ១២ម៉ឺនរៀល។ បង្គាក្រៀមនេះភាគច្រើន គេមិនសូវហៅថា បង្គានោះទេ គឺច្រើនតែប្រើពាក្យថា ហ៊ីប៊ី ទៅវិញ៕
Post a Comment