ហាងអនុស្សាវរីយ៍ចក្រភពខ្មែរ បង្ហាញពីស្នាដៃចម្លាក់ស្ពាន់ របស់និស្សិត នៅក្នុងសាកលវិទ្យាល័យវិចិត្រសិល្បៈ និងតាំងលក់នូវក្រមាក្រឡាធំត្បាញមកពីភ្នំជីសូរ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ក៏ប៉ុន្តែក្រោយមកទៀត ស្រាប់តែមានភ្ញៀវក្នុងស្រុក ចាប់ផ្តើមប្រើប្រាស់ចម្លាក់ស្ពាន់នេះឡើងវិញ ដោយអតិថិជនមើលឃើញថា ជាផលិតផលខ្មែរ ស្នាដៃខ្មែរពិតៗ និងមានការរីកចម្រើន យ៉ាងលឿននៅលើទីផ្សារ។
អ្នកស្រី នារី ម្ចាស់ហាងអនុស្សាវរីយ៍ចក្រភពខ្មែរ ដែលពីដើមមានទីតាំងនៅជាប់សាលាវិចិត្រសិល្បៈបានមានលើកឡើងថា ហាងដែលរូបខ្ញុំបានដាក់ឈ្មោះថា ចក្រភពខ្មែរ សំដៅទៅលើសិប្បកម្មចម្លាក់ពីបុរាណ្យ ដែលផលិតពីស្ពាន់ និងជាស្នាដៃរបស់និស្សិតខ្មែរយើងពិតប្រាកដ។ អ្នកស្រី នារី បានបន្តថាភាគច្រើនជាស្នាដៃនិស្សិតដែលរៀន នៅក្នុងសាកលវិទ្យាល័យវិចិត្រសិល្បៈតែម្តង ហើយបានបង្កើតស្នាដៃជាចម្លាក់ស្ពាន់នេះឡើង ដោយយកមកដាក់លក់ក្នុងហាងនេះ។
ចម្លាក់ស្ពាន់នេះ មានតម្លៃចាប់ពី ៤៥០ដុល្លារ ឡើងទៅដល់រហូត ៧០០០ដុល្លារ ដោយភាគច្រើនភ្ញៀវបរទេសនិយមចូលចិត្ត រូបចម្លាក់ស្ពាន់ទាំងនេះ ហើយរូបចម្លាក់ស្ពាន់ដែលមានតម្លៃទាប គឺចម្រាក់ស្ពាន់តូចៗ ចាប់ពី ២០ដុល្លារ ដល់ ៣០ដុល្លារ។
ហាងអនុស្សាវរីយ៍ចក្រភពខ្មែរនេះ មានការដាក់លក់មិនត្រឹមតែចម្លាក់ស្ពាន់ទេ គឺមានលក់នូវក្រមាក្រឡាធំត្បាញមកពីភ្នំជីសូរ និងវត្ថុអនុស្សាវរីយ៍ដទៃផ្សេងទៀត ដែលមានទីតាំងបច្ចុប្បន្ន នៅអូឡាំពិករាជធានីភ្នំពេញ។
ការបើកហាងអនុស្សាវរីយ៍ចក្រភពខ្មែរនេះ គឺសំដៅដល់ការលើកស្ទួយស្នាដៃចម្លាក់ របស់កូនខ្មែរស្រករក្រោយ ពោលគឺ រកទីផ្សារដល់និស្សិតយើង ដែលរៀនពីចម្លាក់ស្ពាន់នេះ ឲ្យរស់ឡើងវិញ។ ដោយបច្ចុប្បន្នចម្លាក់ស្ពាន់ ត្រូវបានអតិថិជនងាកមកចាប់អារម្មណ៍ប្រើប្រស់ច្រើន នូវចម្លាក់ស្ពាន់នេះឡើងវិញ ដោយ មើលឃើញពីតម្លៃ និងគុណភាពស្នាដៃផលិតផលខ្មែរយើងនេះតែម្តង៕
Post a Comment