រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ទទួលជួបពិភាក្សាជាមួយនាយកអង្គការសាម៉ារីតាន់ភឺសង្គ្រោះកម្ពជា ព្រៀង បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា រយៈពេល៣ឆ្នាំបន្ត
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យល្អ។
លោករដ្ឋមន្រ្ដី បានស្នើសុំឲ្យអង្គការសាម៉ារីតាន់ភឺសសង្ក្រោះកម្ពុជា ពង្រីកខេត្តគោលដៅបន្ថែមទៀត ហើយអនុវត្តនៅតំបន់គោលដៅណាមួយ ឲ្យបានសម្រេច ទាំងវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យ ជៀសវាងអនុវត្តន៍កម្មវិធីនៅតំបន់នេះបន្តិច តំបន់នោះបន្តិច ដើម្បីជួយជម្រុញឲ្យប្រជាពលរដ្ឋនៅភូមិ ឃុំ និងស្រុកណាមួយមានទឹកស្អាតប្រើប្រាស់ មានសុខភាព និងអនាម័យគ្រប់គ្រាន់ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។
លោក Patrick Paul Seger ប្រធានអង្គការសាម៉ារីតាន់ភឺសសង្ក្រោះកម្ពុជា បានជម្រាបជួនលោក រដ្ឋមន្រ្ដី ថា អង្គការរបស់លោកជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលកំពុងអនុវត្តន៍កម្មវិធី និងធ្វើសកម្មភាពនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្តក្រចេះ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលបានសាងសង់មជ្ឈមណ្ឌល ព្រមទាំងសង់សាលារៀន ២៥ សាលា ដើម្បីជួយជនភាសខ្លួន នៅតាមតំបន់ព្រំដែនដោយផ្ដោតទៅលើកុមារ។
លោក Patrick Paul Seger បានបន្តថា កន្លងមកអង្គការសាម៉ារីតាន់ភឺសសង្ក្រោះកម្ពុជា បានសាងសង់អាងទឹក និងធ្វើការតបណ្ដាញចែកចាយទឹកស្អាតបានប្រវែង ១៣៦គីឡូម៉ែត្រ និងបានផ្ដល់ធុងចម្រោះទឹកស្អាតបានជាង ១០ម៉ឺនធុង ជូនប្រជាពលរដ្ឋប្រើប្រាស់។ ពិសេសលោក បានធ្វើការពិចារណាចំពោះអនុសាសន៍របស់ឯកលោករដ្ឋមន្រ្ដី ចំពោះភូមិ ឃុំ គោលដៅដែលជម្រុញ ឲ្យសម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។
លោករដ្ឋមន្រ្ដី បាបបញ្ជាក់បន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ នៅតែត្រូវការគាំទ្របន្ថែមទៀត ជាមួយដៃគូរផ្សេងៗទៀត ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ជាពិសេសលើវិស័យទឹកស្អាត សុខភាព និងអនាម័យនៅតំបន់ជនបទ និងផ្ដល់ឱការងារដល់ប្រជាពលរដ្ឋដើម្បីកាត់បន្ថយចំណាកស្រុក។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងនាមជាដៃគូរ និងបានឯកភាពគ្នាថា នឹងរៀបចំចុះអនុសារណៈយោគយល់ព្រមព្រៀង បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា រយៈពេល៣ឆ្នាំបន្តទៀត ៕
Post a Comment