ការអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ឆ្នាំ២០២៥ ដោយប្រើប្រាស់ហិរញ្ញប្បទាន សរុបប្រមាណ ១៣២លានដុល្លារ
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
លោក សួស គង់ រដ្ឋ លេខាធិការតំណាង រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពពាក់កណ្ដាល នៃការអនុវត្តន៍គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
នេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ នឹងដំណើរការសកម្មភាព កែលម្អផ្លូវជនបទ ពីក្រាលក្រួសក្រហម ប្រវែង ៨០៩ គ.ម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុង នៅខេត្តគោលដៅចំនួន ១០ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ក្រចេះ និងខេត្តកំពត មានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ដោយប្រើប្រាស់ហិរញ្ញប្បទាន សរុបប្រមាណ ១៣២លានដុល្លារ ក្នុងនោះមាន បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១២ លានដូល្លារ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៦០ លានដូល្លារ និងធនាគារអាហរ័ណនីហរ័ណ នៃសាធារណរដ្ឋកូរ៉េ (Kexim Bank of Korea) ៦០ លានដូល្លារ។
គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ នេះ ជាគម្រោងបន្ត ពីការអនុវត្តដោយជោគជ័យនូវ គម្រោងកែលម្អផ្លូវជនបទ និងគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ដែលសុទ្ធសឹងជាគម្រោងផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST និងក្រាលបេតុង ក្នុងខេត្តគោលដៅ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តចាប់ពីឆ្នាំ២០១១ ដល់ ២០១៥ លើផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៥៤៣ គ.ម និងគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រសួងបាន និងកំពុងអនុវត្តចាប់ពីឆ្នាំ២០១៥ ដល់ ២០២០ លើផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលបេតុង ប្រវែង ១.២០០ គ.ម៕

Post a Comment