ប្រធានាធិបតីចិន ចំណាយទឹកប្រាក់ជាង ៤០ប៊ីលានដុល្លារ រៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ចិន ជាមួយប្រទេសតំបន់អាស៊ាន និងទេសចរណ៍នានា (១៥០លាននាក់ទេសចរណ៍ចិន លើពិភពលោក)
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ទោះបីជាទេសចរណ៍ចិន ខ្លះ បានជ្រើសរើយកតំបន់ផ្សេងៗគ្នានៅលើពិភពលោក ដូចជា អាមេរិកខាងជើង អឺរ៉ុប (North America and Europe) កម្ពុជា ជាដើម ហើយក៏ជាគោលដៅទេសចរណ៍ធ្វើដំណើរលើកទីមួយរបស់ពួកគេក្តី (First-time Travelers) ក៏តំបន់អាស៊ាន និងកម្ពុជា នៅតែត្រូវបានគេមើលឃើញថា ជាគោលដៅទេសចរណ៍សំខាន់មួយ ដ៏ធំរបស់ប្រទេសចិន ដែលចង់បង្ហាញពិភពលោកថា ខ្លួនមានភាពរីកចម្រើនទាំង សេដ្ឋកិច្ច ធន់ធាន ឬធន់ធានមនុស្ស និងសភាវុធ ជាដើម។
សាធារណៈរដ្ឋប្រជាមានិតចិន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ថ្នាក់ទី២ លើពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ១០,៣៦ទ្រីលានដុល្លារ (ឆ្នាំ២០១៤) ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត លើសកលលោករហូតដល់ ១៣៥៥លាននាក់។
ដោយកំណើនសេដ្ឋកិច្ច មានការលូតលាស់យ៉ាងលឿន ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនចិន មានការកើនឡើងជាលំដាប់ ដែលជាកត្តាជំរុញឲ្យចិន មានតម្រូវការក្នុងការធ្វើដំណើរកម្សាន្តទេសចរណ៍ នៅក្រៅប្រទេសកាន់តែកើនឡើងច្រើន។
អង្គការទេសចរណ៍ពិភពលោក (UNWTO)បានធ្វើការប៉ានស្មានថា ទេសចរណ៍ចិន ដែលធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស (Chinese Outbound) នឹងកើនឡើងដល់់១០០លាននាក់ ក្នុងឆ្នាំ២០២០។ ប៉ុន្តែជាក់ស្តែងក្នុងឆ្នាំ២០១៤ ទេសចរណ៍ចិន ចេញក្រៅប្រទេសមានជាង១០៩លាននាក់ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ងខ្លាំង ហើយធ្វើឲ្យមានការប៉ានស្មានថ្មីថា ទេសចរណ៍ចិនអាចនឹងកើនដល់២០០លាននាក់ ក្នុងឆ្នាំ២០២០ ចំណែកទេសចសរអន្តរជាតិ ទៅកាន់ប្រទេសចិន (Inbound) ក៏អាចកើនឡើងដល់ ២០០លាននាក់ផងដែរ។
ម្យ៉ាងវិញទៀត ទេសចរណ៍ចិនមានការចាយវាយច្រើន ប្រមាណ ១៦៥ប៊ីលានដុល្លារ (ឆ្នាំ២០១៤) កើនឡើង២៨% ធ្វើឲ្យចិនជាប់ចំណាត់ថ្នាក់លេខ១ លើទីផ្សារទេសចរណ៍ ដែលមានការចំណាយច្រើនដោយផ្អែកលើកត្តាចម្បងមួយចំនួនដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ការឡើងថ្លៃនៃរូបិយបណ្ណចិន កំណើននៃប្រាក់ចំណូលប្រចាំខែ របស់ប្រជាជនចិន ការកើនឡើងនូវស្រទាប់ប្រជាជនដែលមានជីវភាពមធ្យម (Middle Class)និងកំណើននៃដំណើរកម្សាន្តក្នុង និងក្រៅប្រទេស។
នាពេលបច្ចុប្បន្ន កម្ពុជា សំបូរទេសចរណ៍ចិន ច្រើនជាងគេ ព្រោះកន្លងមកកម្ពុជា តែតែងមានចំណង់មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការទ្វេភាគីល្អ និងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ កម្ពុជានិងចិន មានប្រវត្តិទំនាក់ទំនងគ្នាដ៏ល្អជាយូរលង់ណាស់មកហើយ តាំងពីសម័យអាណាចក្រអង្គរ លើវិស័យពាណិជ្ជកម្ម និងជំនួញជួញដូរផលិតផលនានា ដូចជា ក្រមួន សូត្រ... ជាមួយប្រទេសចិន។
នាសតវត្សទី១២ ព្រះចៅអធិរាជចិនបានចាត់តាំង អ្នកការទូរមួយរូបគឺលោក ជីតាក្វាន់ Tcheou Ta Koun មកធ្វើទស្សនកិច្ចនៅកម្ពុជា។ លោកក៏បានធ្វើកំណត់ហេតុដ៏មានសារៈសំខាន់ អំពីអាណាចក្រអង្គរ និងទំនាក់ទំនងរវាងកម្ពុជា និងចិន។ ចំណងសាមគ្គិរវាងកម្ពុជា និងចិន កាន់តែស្អិតរមួតបន្ថែមទៀត ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់ព្រះករុណា ព្របាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ៍ និងបានបន្តរហូតមកដល់បច្ចុប្បន្ន ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីជាប្រមុខ។
ទំនាក់ទំនងនេះ នឹងបន្តប្រែក្លាយជាកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត ពិសេស តាមរយៈកម្មវិធី ខ្សែក្រវ៉ាត់សេដ្ឋកិច្ចវិថីសូត្រសមុទ្រ Silk Road Economic Belt and 21st Century Maritime silk Road ហៅកាត់ថា ខ្សែក្រវ៉ាតមួយវិថីមួយ One Belt, One Road ដែលជាគំនិតផ្តួចផ្តើមផ្នែកនយោបាយដ៏ឈ្លាស់វៃរបស់ ប្រធានាធិបតីចិន Xi Jinping ដែលគ្រោងនឹងចំណាយទឹកប្រាក់ជាង ៤០ប៊ីលានដុល្លារ ក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ចិនជាមួយប្រទេសតំបន់វិថីសូត្រអាស៊ាន អាស៊ីកណ្តាល មជ្ឈិមបូព៌ា អ៊ឺរ៉ុប និងអហ្វ្រិក និងគម្រោងអភិវឌ្ឍន៍សម្បទានផលិតផលទេសចរណ៍នានាដែលមានកម្រិតស្តង់ដាគុណភាពខ្ពស់ ។
ក្នុងថ្មីៗនេះ អាជ្ញាធរទេសចរណ៍ជាតិចិន China National Tourism Administration (CNTA) បានដាក់ចេញនូវផែនការរយៈពេល៥ឆ្នាំ ខាងមុខដែលចិន នឹងមានទេសចរណ៍ចេញក្រៅប្រទេស Chinese Outbound ទៅកាន់បណ្តាប្រទេសក្នុងវិថីសូត្រកើនដល់ ១៥០លាននាក់ ដែលក្នុងនោះភាគច្រើនមានអ្នកធ្វើដំណើរអាយុវ័យកណ្តាលចន្លោះពី៣០ឆ្នាំទៅ៤៥ឆ្នាំ ប្រហែលជា៧០% ហើយជាអ្នកមានលុយច្រើន ព្រមទាំងចូលចិត្តភាពស៊ីវិល័យទំនើបទាន់សម័យ និងទេសចរណ៍ពីប្រទេសក្នុងវិថីសូត្រទៅកាន់ប្រទេសចិន Inbound Tours នឹងកើនដល់ ៨៥លាននាក់។
ជាមួយគ្នានេះ ប្រទេសចិន មាននិន្នាការធ្វើដំណើរផ្នែកទេសចរណ៍ចិន ឲ្យមានការផ្លាស់ប្តូរក្រៅពីចូលទិញទំនិញ និងញុំាំអាហារ គឺចូលចិត្តទេសចរណ៍បៃតង់ ដូចជា ទស្សនាភាពស្រស់បំព្រងនៃធម្មជាតិ (Eco-tourism)និងចង់ស្វែងយល់ពីវប្បធម៌របស់ជនជាតិផ្សេងៗ ក្នុងតំបន់វិថីសូត្រ ព្រមទាំងចូលចិត្តផលិតផល និងសេវាទេសចរណ៍នានា ដែលមានគុណភាពខ្ពស់បំផុត៕
Post a Comment