ពងមាន់អនាម័យ ស្រុកបាត់ដឹង កំពុងពង្រីកទីផ្សារនៅទីក្រុងភ្នំពេញ ព្រោះមានអ្នកទទួលទានច្រើន
ខេត្តកំពង់ស្ពឺៈ
ដោយ៖ សេង ស៊ីដារ៉ូ
អាជីវកម្មពងមាន់ ដែលមានប្រភពមកពីស្រុកបាត់ដឹង ខេត្តកំពង់ស្ពឺ បានធ្វើការវិចខ្ចប់ពងមាន់ទាំងនោះឲ្យទៅជាស្តង់ដាអនាម័យ សម្រាប់អ្នកទទួលទាន និងដើម្បីលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ ក្នុងមួយថ្ងៃចាប់ពីពីរម៉ឺនទៅបីម៉ឺនគ្រាប់។
លោក លាង ម្ចាស់ដេប៉ូលក់ពងមាន់អនាម័យ ក្នុងស្រុកបាត់ដឹង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការពិតទៅរាល់បណ្តាទីតាំងការចែកចាយលក់ពងមាន់អនាម័យនេះ មានច្រើនកន្លែង ដែលធ្វើការនាំចូលមកពីប្រពភពផ្សេងៗ គ្នា រួមទាំងកសិដ្ឋានចិញ្ចឹមមាន់នានាផងដែរ។
លោកលាង បានបន្តថា ចំពោះនៅដេប៉ូលក់ពងមាន់អនាម័យរបស់លោក អាចលក់ចេញក្នុងមួយថ្ងៃៗចាប់ពីពីរម៉ឺន ទៅបីម៉ឺនគ្រាប់ ក្នុងនោះមានទាំងពងតូចធំ លក់ចេញក្នុងមួយគ្រាប់ថ្លៃ៣៥០រៀល ទៅដល់ ៤០០រៀល។
ដោយនៅក្នុងមួយឆ្នាំៗ មានការកើនឡើងពីអ្នកទទួលទានច្រើន ហើយដេប៉ូលក់ពង់មាន់អនាម័យរបស់លោកមានការចែកចាយច្រើន នៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។
ដេប៉ូលក់ពងមាន់អនាម័យរបស់លោក អាចទទួលលក់ដុំ និងលក់រាយ ហើយទៅតាមតម្រូវការរបស់អ្នកទទួលទាន ដែលបានស្គាល់ពីគុណភាព រស់ជាតិ និងអនាម័យពងមាន់ទាំងនោះផងដែរ៕

Post a Comment