រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យការដ្ឋានសាងសង់ស្ពាន និងផ្លូវ នៅក្រុងច្បារមន
កំពង់ស្ពឺៈ
ដោយ៖ ហុង ចំណាប់
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក សួស គង់ រដ្ឋលេខាធិការ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតំណាងក្រុមហ៊ុនសៀងហៃ construction បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង ប្រវែង ១២៥ម៉ែត្រ ទទឹង ១០ម៉ែត្រ និងផ្លូវបេតុងអមសងខាងស្ពានប្រវែង ១៦២ ម៉ែត្រ ។
សំណង់ស្ពានបានសាងសង់រួច ១០០%ហើយ ដោយឡែកផ្លូវបេតុងដែលកំពុងសាងសង់សម្រេចបាន ៤៥ %។ ស្ពាននេះត្រូវបានសាងសង់ឆ្លងកាត់ស្ទឹងព្រែកត្នោត ដែលមានព្រំប្រទល់ភាគខាងត្បូងនៃស្ពាន ជាប់ភូមិផ្សារចាស់ សង្កាត់ ស្វាយក្រវ៉ាន់ និងភាគខាងជើងជាប់ភូមិព្រៃស្លឹក និងភូមិបុរីកម្មករ ក្នុងភូមិសាស្រ្ដក្រុងច្បារមន ខេត្តកំពង់ស្ពឺ សាងសង់ដោយក្រុមហ៊ុនសៀងហៃ construction ដែលជាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសចុះពិនិត្យការដ្ឋាននេះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការសាងសង់ស្ពាននេះ ជាការរួមចំណែកអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាល និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់នេះ កាន់តែប្រសើរឡើង។
លោករដ្ឋមន្រ្ដី បានធ្វើការកោតសរសើរដល់ក្រុមហ៊ុនសៀងហៃ construction ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បានទាន់ពេលវេលាដោយពុំមានលក្ខខណ្ឌស្មុកស្មាញ ដើម្បីរួមចំណែកស្ដារ និងអភិវឌ្ឍន៍ប្រទេស ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទ។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ មានគម្រោងកែលម្អផ្លូវជនបទ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBTS និងផ្លូវបេតុងសរុបប្រវែង ៣៥ គីឡូម៉ែត្រ និង៤៦២ ម៉ែត្រ នៅខេត្តគោលដៅចំនួន ៤គឺខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម និងខេត្តកំពង់ស្ពឺ៕

Post a Comment