កម្ពុជា គឺជាគោលដៅដ៏សំខាន់ខាងផ្នែកទីផ្សារទេសចរណ៍ សាសនា (Pilgrimate Tourism)
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ទេសចសរណ៍ប្រភេទនេះ កំពុងមានកំណើនយ៉ាងខ្លាំងនៅលើពិភពលោក ដើម្បីក្នុងការធ្វើដំណើរជាក្រុមៗ និងចំណាយពេលវេលាយូរ ព្រមទាំងថវិការក្នុងការចាយវាយយ៉ាងសន្ធឹកសន្ធាប់ ហើយការធ្វើដំណើររបស់ពួកគេ គឺចូលចិត្តទៅកាន់ប្រទេសដែលមានគោលដៅទេសចរណ៍បែបសាសនា ដ៏ល្បីល្បាញ ដូចជា ឥណ្ឌា នេប៉ាល់ កម្ពុជា ជាដើម។
ចំណែកឯកម្ពុជា ក៏ជាគោលដៅដ៏សំខាន់ខាងផ្នែកសាសនានេះផងដែរ ជាពិសេសថ្មីៗនេះ រមណីយដ្ឋានប្រាសាទអង្គរវត្ត បានឈ្នះរង្វាន់ជារមណីយដ្ឋានបែបសាសនា ដ៏ធំជាងគេលើពិភពលោក ដោយក្រុមប្រឹក្សាផ្តល់យោបល់លើការធ្វើដំណើររបស់ពិភពលោក Trip Advisor ដែលជាអ្នកជ្រើសរើសផ្តល់រង្វាន់។ មិនតែប៉ុណ្ណោះកម្ពុជា មានប្រាសាទបែបរមណីយដ្ឋានសាសនា ដែលមានសក្ការៈបូជា ជាច្រើនពាស់ពេញផ្ទៃប្រទេស ក្រៅពីប្រាសាទអង្គវត្តដ៏ល្បីល្បាញមួយនេះ។
ហើយកម្ពុជា ក៏ធ្លាប់បានរៀបចំព្រឹត្តិការណ៍សាសនា ជាលក្ខណៈអន្តរជាតិ នៃអរិយធម៌ កាលពីឆ្នាំ២០១០ផងដែរ ដែលទាក់ទាញភ្ញៀវទេសចរណ៍សាសនារាប់ម៉ឺននាក់ និងក៏មានរៀបចំបុណ្យបែបសាសនា ជាច្រើនទៀតដូចជា បុណ្យវិសាខបូជា បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិនទាន...៕
Post a Comment