ស្រាចេក គឺជាស្នាដៃរបស់សហគ្រាសគំនិតថ្មី ដែលបានទទួលស្កាល់ ពីមន្ទីរពិសោធន៍ឧស្សាហកម្មថា្នក់ជាតិ
ខេត្តកំពង់ចាមៈ
ដោយ៖ ឌឹម គឹមហាក់
សហគ្រាសគំនិតថ្មី ដែលកែច្នៃពីផ្លែចេក
ទៅជាស្រា ឬផលិតផលផ្សេងៗទៀត ក្នុងទឹកដីស្រុកចំការលើ ខេត្តកំពង់ចាម គឺជាផលិតផលដែលមានគុណភាព
និងអនាម័យខ្ពស់។
លោក ផារ៉ា ម្ចាស់ សហគ្រាសគំនិតថ្មី
ស្ថិតក្នុងភូមិតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានឲ្យដឹងថា សហគ្រាសគំនិតថ្មី ត្រូវបានបង្កើតឡើងនាឆ្នាំ២០១៣
ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ ដ៏មានសក្តានុពលសំរាប់វិស័យកសិកម្ម។
ភូមិតាអុង ជាតំបន់កសិកម្ម
និងកសិឧស្សាហកម្មដ៏សំបូរបែប ដែលមានដីប្រកបដោយជីជាតិ ប្រជាជននៅទីនេះភាគច្រើនជាអ្នកចំការ
ពួកគាត់ដាំដំណាំជាច្រើនមុខខុសៗគ្នា ដូចជា ចេក កៅស៊ូ ស្វាយចន្ទី សណ្តែក ម្រេច ពោត។ល។
ដំណាំចេក ជាដំណាំសំខាន់ជាងគេ និងមានការដាំដុះលើផ្ទៃដីជាច្រើនពាន់ហិកតា ដោយសារការដាំដុះច្រើនដូច្នេះ
ទើបរៀងរាល់ឆ្នាំ កសិករតែងជួបបញ្ហាខ្វះទីផ្សារ នៅពេលចេកផ្តល់ផលលើសតំរូវការនារដូវវស្សា។
ដោយសារមើលឃើញពីផលលំបាក់ទាំងអស់នេះហើយ
ទើបក្នុងឆ្នាំ២០១៣ លោក ផារ៉ា បានបង្កើតសហគ្រាសគំនិតថ្មីនេះឡើង ដើម្បីជួយទិញយកផលិតផលនានា
ពិសេសផ្លែចេក ពីប្រជាកសិករយើង យកទៅផលិតនូវផលិតផលជាច្រើន ដូចជា ស្ករចេក
(ជាផលិតផលដំបូង និងមិនធ្លាប់មានពីមុនមក) ស្រាចេក ស្ករគ្រាប់ចេក ដំណាប់ចេក
ស្ករគ្រាប់ដូង គ្រាប់ស្វាយចន្ទី ។ល។
ផលិតផលទាំងនេះ ត្រូវបានផលិតឡើងប្រកបដោយអនាម័យ
គ្មានបន្ថែមសារធាតុគីមី មិនប៉ះពាល់ដល់សុខភាព សុវត្ថិភាព សម្រាប់អ្នកទទួលទាន
ដោយមានការត្រួតពិនិត្យ និងទទួលស្គាល់ដោយ មន្ទីរឧស្សាហកម្មខេត្ត
មន្ទីរពិសោធន៍ឧស្សាហកម្មជាតិ នាយកដ្ឋានស្តង់ដារ នៃក្រសួងឧស្សាហកម្ម
និងគណកម្មាធិការជាតិ ជុំរុញចលនាភូមិ១ ផលិតផលមួយ។
លោក ផារ៉ា បានបន្តថា
ក្នុងការបន្ទុំចេក ក្នុងការផលិតស្រាចេកមួយលើកៗ មានចំនួន៣ពាន់ស្និត ហើយក្នុង១ដប
លក់ចេញ៦ដុល្លារ នៅក្នុងគម្រោងទៅមុខទៀត សហគ្រាសគំនិតថ្មី
គ្រោងនឹងផលិតនូវស្ករគ្រាប់ដូង បន្ថែមទៀត៕
Post a Comment