បើចង់ទាក់ទាញភ្ញៀវទេសចរណ៍ នៃមនុស្សចាស់ និងនិវត្តជនក្រៅប្រទេស រដ្ឋាភិបាលគួរតែពង្រឹងផ្នែកច្បាប់
ដោយ៖ សេង ស៊ីដារ៉ូ
ប្រទេសកម្ពុជា កំពុងមានភាពរីកចម្រើនផ្នែកទេសចរណ៍
និងមានការទាក់ទាញទេសចរណ៍និវត្តជនក្រៅប្រទេស មកទស្សនាកំសាន្ត និងលំហែកាយ
ទៅតាមតំបន់ទេសចរណ៍នានា នៃប្រទេសកម្ពុជា។
ប៉ុន្តែរាជរដ្ឋាភិបាលគួរតែធ្វើការអភិវឌ្ឍន៍
កែលំអរបន្ថែម តាមបណ្តាខេត្តទេសចរណ៍នានា ដូចជាបរិក្ខារ កន្លែងស្នាក់នៅ
មណ្ឌលសុខភាពមូលដ្ឋាន កន្លែងលំហែកាយ កន្លែងលេងកីឡា សាលាភាសា ភោជនីយដ្ឋាន ឬទីផ្សារសម្រាប់ទិញម្ហូបប្រចាំថ្ងៃ។
របាយការណ៍របស់ក្រុមប្រឹក្សាភិបាលទេសចរណ៍
ម៉ាឡេស៊ី បានលើកឡើងថា ប្រទេសដែលជាទីពេញនិយមក្នុងការស្នាក់នៅរយៈពេលយូរមាន ដូចជា
ប្រទេសម៉ាឡេស៊ី ថៃ កោះហាវ៉ៃ ប្រទេសអូស្ត្រាលី ជាដើម។
កត្តាដែលធ្វើឲ្យប្រទេសម៉ាឡេស៊ីបានពេញនិយមខ្លាំងជាងគេ
ក្នុងកំឡុងពេល៩ឆ្នាំចុងក្រោយនេះ មានដូចខាងក្រោម ៖
១ ភាពរស់រាយរាក់ទាក់របស់ប្រជាជនម៉ាឡេស៊ី ២
មានសុវត្ថិភាពសាធារណៈខ្ពស់ ៣ មានជម្រើសក្នុងការស្នាក់នៅ ដូចជានៅតាមតំបន់ឆ្នេរ
តំបន់ខ្ពង់រាប និងតំបន់ព្រៃរនាម ៤ មានជម្រើសម្ហូបអាហារច្រើនបែប ដោយសារ ចម្រុះនៃជាតិសាសន៍
ដូចជា ម៉ាឡេស៊ី ឥណ្ឌា ចិន ៥ មានការប្រើប្រាស់ភាសាអន្តរជាតិផ្លូវការ ដូចជា អង់គ្លេស
បារាំង ធ្វើឲ្យមានភាពងាយស្រួល ក្នុងប្រាស្រ័យទាក់ទងក្នុងជីវភាពប្រចាំថ្ងៃ ៦ កម្រិតនៃការចំណាយទាប
៧ ការលើកលែងទិដ្ឋាការ រយៈពេល៩០ថ្ងៃ។
ហើយទេសចរណ៍ប្រភេទនេះ មានថវិការច្រើន មានការចំណាយខ្ពស់ ដូចជា
ទិញផ្ទះ ម្ហូបអាហារ ការធានារ៉ាប់រង
ការជួលឡាន អ្នកបម្រើ និងអ្នកបើកបរ ការថែរក្សាសុខភាព ការធ្វើពាណិជ្ជកម្ម...។
ការទាក់ទាញទេសចរណ៍ប្រភេទនេះ គឺទាមទារឲ្យមានការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលត្រូវពង្រឹងបទដ្ឋានគតិយុត្តិ ឲ្យកាន់តែល្អប្រសើរឡើង និងការលើកទឹកចិត្ត
ឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរណ៍៕
Post a Comment