សមាគមន៍សិប្បកម្មភូមិចម្លាក់ប្រាក់ កើតចេញពីស្នាដៃស្ត្រី និងមានការទំនាក់ទំនង រវាងសមាគមន៍ថៃជានិច្ច
ខេត្តកណ្តាលៈ
ដោយ៖ សេង ស៊ីដារ៉ូ
សមាគមន៍សិប្បកម្មភូមិចម្លាក់ប្រាក់នេះ បានរៀបចំចងក្រងបង្កើតឡើងដោយ ទទួលស្គាល់ពីក្រសួងមហាផ្ទៃ ត្រឹមត្រូវ ចុងឆ្នាំ២០១៥ ។
អ្នកស្រី ដេន ម៉ាស់ បានលើកឡើងថា សមាគមន៍សិប្បកម្មភូមិចម្លាក់ប្រាក់ ដែលបានបង្កើតឡើងនេះ គឺមានសមាជិកជាជាងចម្លាក់ប្រាក់ចំនួន ៧២គ្រួសារ ស្មើរនឹងចំនួន២២២នាក់ នៅក្នុងឆ្នាំ២០១៥នេះ (មានតែឃុំកំពង់ហ្លូង)។
ដោយឡែកក្នុងឆ្នាំ២០១៨ មានសមាជិកកើនដល់ ១១៧ គ្រួសារ ក្នុងនោះមានឃុំកំពង់ហ្លូង និងឃុំកោះចិន ហើយភាគច្រើន នៅក្នុងឃុំនេះមាន៧០% ជាជាងចម្លាក់ទាំងអស់។ អ្នកស្រី ដេន ម៉ាស់ បានបញ្ជាក់បន្តទៀតថាបច្ចុប្បន្ននេះ ចម្លាក់ប្រាក់ ដែលជនបរទេស ចូលចិត្តជាងគេមានរូបសត្វគ្រប់ប្រភេទ ក្នុងនោះជនជាតិបារាំងចូលចិត្តរូបដំរី ជនជាតិថៃចូលចិត្តអណ្តើក និងសត្វក្រូច និងផ្តិលជាដើម។
មានរូបដែលតម្លៃខ្ពស់ជាងគេ រហូតដល់ ១គីឡូប្រាក់ថ្លៃ ១០០០ដុល្លារ។ បច្ចុប្បន្ននេះក្រសួងដែលគាំទ្រដល់ផលិតផលខ្មែរ ជាក្រសួងកិច្ចការនារី និងក្រសួងពាណិជ្ជកម្ម ដែលជួយជម្រុញឲ្យមានក្នុងការតាំងពិព៌រណ៍ជាដើម។
អ្នកស្រី បានកំណត់យករូបព្រះនរាយដៃ៨ ជាឡូហ្កូ សម្រាប់សំគាល់សមាគមន៍សិប្បកម្មភូមិចម្លាក់ប្រាក់នេះ ហើយ សមាគមន៍ប្រទេសថៃ ច្រើនមានទំនាក់ទំនង និងបានធ្វើទស្សនកិច្ចប្តូរផ្លាស់គ្នាទៅវិញទៅមក រវាងសមាគមន៍សិប្បកម្មថៃ និងសមាគមសិប្បកម្មភូមិចម្លាក់ប្រាក់របស់ខ្មែរយើងនេះ ជាញឹកញាប់ ក្នុងនោះមានខេត្តឈៀងម៉ៃ ជាខេត្តដែលសម្បូរទៅដោយចម្លាក់ប្រាក់ច្រើនជាងគេ៕
Post a Comment