សិប្បកម្មផលិតមីអង្គរ ជាស្នាដៃរបស់ខ្មែរពិតៗ និងគ្មានជាតិគីមី
ដោយ៖ ឌឹម គឹមហាក់
សិប្បកម្មផលិតមីអង្គរ
ដែលមាននិមិត្តសញ្ញាការេប្រាំ មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការផលិតមីក្រៀម និងមីស្រស់ដោយប្រើវត្ថុធាតុដើមពីម្សៅមី
ដោយក្នុង១ថ្ងៃអាចផលិតបានមីចាប់ពី២០០ទៅ៣០០គីឡូ ដែលមានអាស័យដ្ឋាននៅសង្កាត់បឹងទំពុន
ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ប៊ុន លាង
ម្ចាស់សិប្បកម្មមីអង្គរសញ្ញាការេប្រាំ បានឲ្យដឹងថា សិប្បកម្មរបស់លោក បានផលិតមីច្រើនប្រភេទ
មានដូចជា មិក្រៀមសសៃធំ មីបំពង មីឆៅ សំបកគាវ មីចង្កឹះ មីក្រៀមសរសៃតូច មីបំពងពិសេស
មីឆៅសរសៃតូច មីខ្លាញ់ មីទាវ (មីអាយុវែង)។ លោក ប៊ុន លាង បានបន្តទៀតថាសិប្បកម្មផលិតមីអង្គរនេះ
មានសរសៃមីទន់ ស្វិត មានឱជារសឈ្ងុយឆ្ងាញ់ និងគ្មានសារធាតុគីមី BORAX (ទឹកបន្សា) ដែលនាំឲ្យប៉ះពាល់ដល់សុខភាព។
ចំពោះតម្លៃលក់លើទីផ្សារ
មីស្រស់ក្នុង១គីឡូ តម្លៃ៤៥០០រៀល ដែលអាចរក្សាគុណភាពទុកបានយូរត្រឹម ៤ថ្ងៃ
និងប្រភេទមីក្រៀម ១គីឡូថ្លៃ ៦០០០រៀល ដែលអាចរក្សាទុកគុណភាពបានយូររហូតដល់ ៣ខែ៕
Post a Comment