សិប្បកម្មវត្ថុអនុស្សាវរីយ៍ ស្លឹកត្នោត អ្នកស្រីសុជាតា មានដើមទុនតែ ៥០០០០រៀលប៉ុណ្ណោះ ឥឡូវមានចំណូលកើនទ្វេ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ដើម្បីរក្សាការពារស្នាដៃរបស់កូនខ្មែរ
អ្នកស្រី សុជាតា បានខិតខំប្រមូលទិញស្នាដៃសហគមន៍មូលដ្ឋាន យកមកដាក់លក់តាមរ៉ឺម៉កពិសេស
ក្នុងពិពរណ៍ថ្នាក់ជាតិម្តងៗ នៅកោះពេជ្រ ។ អ្នកស្រី សុជាតា បានបន្តទៀតថា ក្រៅពីផលិតលក់វត្ថុអនុស្សាវរីយ៍ពីស្លឹកត្នោត
ផ្លិត ក៏មានធ្វើបូសក់សម្រាប់ស្ត្រីផងដែរ។
ក្នុងនោះផលិតផលបូធ្វើពីក្រណាត់ក្រមា
លក់ចេញតម្លៃ ១៥០០រៀល ហើយក្នុង១ថ្ងៃ ផលិតបានចំនួន ៣០០បូ ។ អ្នកស្រីបានចាប់យកមុខរបរនេះ
យូរឆ្នាំមកហើយ ដោយប្រើប្រាស់មធ្យោបាយជារទេះរុញដើរលក់ ប្រចាំនៅមុខសារមន្ទីរជាតិភ្នំពេញ
ហើយក្នុងនោះភាគច្រើនភ្ញៀវប្រទេសអ៊ីតាលី និយមចូលចិត្តទិញវត្ថុអនុស្សាវរីយ៍នេះច្រើនជាងគេ។
អ្នកស្រី សុជាតាបានបញ្ជាក់ទៀតថា
ដំបូងឡើយ មុននឹងឈានឡើងចាប់មុខរបរធំនេះ អ្នកស្រីមានដើមទុនតែ ៥០០០០រៀលប៉ុណ្ណោះ សម្រាប់ទិញ
និងលក់នូវសំភារៈទាំងនេះ ប៉ុន្តែក្រោយមកទៀតទុននេះ ចាប់ផ្តើមកើនឡើងរហូតដល់៥០០០ដុល្លារ
ដែលយកមកដាក់លក់ និងមានមិត្តភ័ក្ត្រជាបរទេសផងដែល ធ្វើឲ្យសិប្បកម្ម មួយនេះ
មានការវិវត្តន៍ទៅមុខជានិច្ច និងអាស្រ័យដោយសារការគាំទ្រពីសហគមន៍ ដែលផលិតមួកស្លឹកត្នោតផង
ហើយអ្នកស្រី ក៏សូមអំពាវនាវដល់ខ្មែរ ក្នុងស្រុកជួយគាំទ្រផលិតផលខ្មែរឲ្យបានគ្រប់ៗគ្នាផង៕
Post a Comment