លោក AbhasJha ប្រធានគ្រប់គ្រងផ្នែកទីប្រជុំជន និងគ្រោះមហន្តរាយ របស់ធនាគារពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
លោក AbhasJha ប្រធានគ្រប់គ្រងផ្នែកទីប្រជុំជន និងគ្រោះមហន្តរាយ របស់ធនាគារពិភពលោក បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
លោករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះក្រុមបេសកកម្ម នៃធនាគារពិភពលោក និងបានជម្រាបជូនពីអត្ថប្រយោជន៍ នៃគម្រោងគ្រប់គ្រងគ្រោះមហន្ដរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលជាគម្រោងមួយជួយដល់ប្រជាពលរដ្ឋនៅជនបទ ជាពិសេស តំបន់គោលដៅដែលងាយរងគ្រោះដោយទឹកជំនន់ និងការបម្រែបម្រួលអាកាសធាតុ។
លោក AbhasJha បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្ដី ដែលបានផ្ដល់ឱកាសឲ្យក្រុមបេសកកម្ម របស់លោកបានជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោក AbhasJha បានបញ្ជាក់ថា ក្រុមបេសកកម្មរបស់លោក បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ជាមួយភ្នាក់ងារអនុវត្តគម្រោង គ្រប់គ្រងគ្រោះមហន្ដរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដើម្បីត្រៀមរៀបចំពិធីចុះហត្ថលេខា ជាមួយក្រុមទីប្រឹក្សា បច្ចេកទេស លើការងារសិក្សាគម្រោងនេះ។ ការសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដែលស្ថិតនៅក្នុងក្របខណ្ឌគម្រោង នឹងធ្វើការសាកល្បង ដោយតម្រូវឲ្យក្រុមហ៊ុនទទួលការសាងសង់ ធ្វើការជួសជុល និងថែទាំផ្លូវទាំងនោះក្នុងរយៈពេល ៥ ឆ្នាំ ផងដែរ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់បន្ថែមថា ដើម្បីឲ្យគម្រោងនេះ ដំណើរការទៅបានរលួន និងទាន់ពេលវេលា ជាការចាំបាច់ ក្រសួងអភិវឌ្ឍន៍ជនបទ និងធនាគារពិភពលោក ត្រូវតែជម្រុញកិច្ចសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធនានា ដើម្បីឲ្យគម្រោងគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ទទួលបានជោគជ័យ និងទាន់ពេលវេលា ។
កន្លងមក គម្រោងគ្រប់គ្រងគ្រោះមហន្ដរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍នេះ គឺ ជាគម្រោងរបស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ មានរយៈពេល ៥ឆ្នាំ ២០១៧-២០១២២ ក្នុងគោលដៅជម្រុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ តាមរយៈការស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST នៅតំបន់មិនលិចទឹក និងផ្លូវបេតុងនៅតំបន់ដែលលិចទឹក។ ជាគម្រោងឥណទាន សម្បទានពីធនាគារពិភពលោក និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៦០លានដុល្លារ ក្នុងនោះ ថវិកា៤០ លានដុល្លារ សម្រាប់ស្ថាបនាផ្លូវជនបទក្រាលកៅពីរជាន់ DBST និងចាក់បេតុងសរុបប្រវែង ២៩៥,៩ គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការនៅតាមខ្សែផ្លូវ មាន ស្ពាន លូ ជាដើម ដើម្បីឲ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងខេត្តកំពង់ចាម ៣ខ្សែ សរុបប្រវែង ៦៩,៩គីឡូម៉ែត្រ ,ត្បូងឃ្មុំ ៦ខ្សែ ប្រវែង ៤៤,៧គីឡូម៉ែត្រ ,កណ្ដាល ៧ខ្សែ ប្រវែង ៥១,២ គីឡូម៉ែត្រ ,សៀមរាប ៥ខ្សែ ប្រវែង ៥៥គីឡូម៉ែត្រ , ក្រចេះ ៤ខ្សែ ប្រវែង ៤៦,១០គីឡូម៉ែត្រ និងខេត្តស្ទឹងត្រែង ២ខ្សែ ប្រវែង ២៩គីឡូម៉ែត្រ៕

Post a Comment