សិប្បកម្មផលិតម៉ាស៊ីន កិនកំទេចកាកសំណល់ ដែលបង្កើតឡើងដោយស្នាដៃរបស់កូនខ្មែរពិតៗ ឥឡូវកំពុងល្បីលើទីផ្សារ
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
សិប្បកម្មផលិតម៉ាស៊ីនកិនកំទេចឈើ ដែលជាសិប្បកម្មខ្នាតតូច តែឥឡូវកំពុងតែ វិវឌ្ឍន៍ឆាប់រហ័ស ដោយតម្រូវការរបស់អតិថិជន ក្នុងការប្រើប្រាស់ច្រើន។ ហើយម៉ាស៊ីននេះ បានបង្កើតឡើងដោយសា្នដៃកូនខ្មែរ ជាអ្នកតំឡើងពិតៗ នៅក្នុងស្រុក ចំណែកផលិតផល នៃវត្ថុធាតុដើម គឹនាំចូលពីថៃ។
លោក ស៊ី វុធថង ជាម្ចាស់សិប្បកម្មផលិត ម៉ាស៊ីនកិនកំទេចកាកសំណល់នេះ បានឲ្យដឹងថា ម៉ាស៊ីននេះ សម្រាប់កិនកំទេចឈើ ឆ្អឹងសត្វ ស្រកីដូង លក់ចេញក្នុង១គ្រឿងថ្លៃ ១៦០០ដុល្លារអាមេរិក ដែលមានទីតាំងក្នុងខណ្ឌសែនសុខ ឬអាចទាក់ទងទិញបានតាមទូរស័ព្ទលេខ ០៧១ ៧៧ ៧៦ ២៦០។ លោកវុធថង បានឲ្យដឹងទៀតថា ម៉ាស៊ីនកិនកំទេចកាកសំណល់នេះ តម្លើងក្នុងរយៈពេល៣ថ្ងៃ ដែលជា ប្រភេទម៉ាស៊ីនកែច្នៃថ្មី ដែលបានធ្វើការនាំចូល និងផលិតបាន៤ខែមកហើយ។
ម៉ាស៊ីនកិនកំទេចកាកសំណល់នេះ អាចបម្រើឲ្យការងារកសិកម្ម ដោយមានអត្ថប្រយោជន៍ ទៅដល់ការផលិតជីកំប៉ុស និងកិនចំណីសត្វផ្សេងៗទៀត។ ម៉ាស៊ីននេះ ប្រើប្រេងសាំង ឬម៉ាស៊ូតក៏បាន ដោយក្នុងរយៈពេល៤ខែមកនេះ បានលក់ចែកចាយទូទាំង២៥ខេត្តក្រុង ក្នុងនោះខេត្ត ដែលនិយមប្រើប្រាស់ច្រើនជាងគេ គឺខេត្តកោះកុង ក្នុងរយៈពេលនេះ លក់បានចំនួនជាង២០០គ្រឿងមកហើយ។ ម៉ាស៊ីនកែច្នៃកំទេចនេះ អាចធានារយៈពេលប្រើប្រាស់១ឆ្នាំ ដែលបម្រើផលប្រយោជន៍ច្រើន ទៅដល់អ្នកកសិករ ដែលមានបំណងក្នុងការកែច្នៃ ឬផលិតចំណីសត្វផ្សេងៗទៀតតាមតម្រូវ និងគ្រប់កាលៈទេសៈទាំងអស់៕

Post a Comment