កសិដ្ឋាននៃក្រុមហ៊ុនសុខា លើភ្នំបូកគោ មានការចិញ្ចឹមជ្រូកព្រៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ
ខេត្តកំពតៈ
ដោយ៖ សេង ស៊ីដារ៉ូ
កសិដ្ឋាននៃក្រុមហ៊ុនសុខា លើភ្នំបូកគោ បានចិញ្ចឹមជ្រូកព្រៃចំនួនជាង ៧០០ក្បាល ដោយមិនយកសាច់ជ្រូកព្រៃនេះ ជាអាជីវកម្មសម្រាប់ទទួលទាននោះឡើយ ដោយទុកឲ្យភ្ញៀវបរទេស ទស្សនាកំសាន្ត ក្នុងពេលឡើងមករមណីយដ្ឋានបូកគោនេះ។
លោក នួន ហន មានតួនាទីជាអ្នកមេកា ដើម្បីមើលថែចិញ្ចឹមជ្រូក បានលើកឡើងថា ការចិញ្ចឹមជ្រូកព្រៃនេះ បានកើនឡើងជាង៧០០ក្បាលហើយ ក្នុងនោះមេជ្រូកព្រៃមានចំនួនជាង ១០០ក្បាល។ ក្នុងការចិញ្ចឹមជ្រូកព្រៃនេះ ត្រូវមានទ្រុងឲ្យបានត្រឹមត្រូវ ដោយធ្វើការហ៊ុំពាត់របងដែក ហើយមានម៉ោងពេលវេលាវា សម្រាប់លែង ឲ្យដើរស៊ីនៅក្នុងព្រៃជ្រៅ រហូតដល់ពេលដែលត្រូវឲ្យចំនីវា គឺត្រូវវាយជួងហៅជ្រូកព្រៃទាំងនោះ ឲ្យមករកស៊ីចំណីរបស់វា ដែលកសិដ្ឋានបានដាក់ទុកជាស្រេច។
ការលែងវាឲ្យស៊ីក្នុងព្រៃ គឺដើម្បីឲ្យទៅតាមធម្មជាតិរបស់វា ដោយវាស៊ីឬសឈើគ្រប់ប្រភេទ សម្រាប់បំប៉នសុខភាពរបស់វាផង ចំណែកចំណីរបស់វា គឺបានមកពីកាកសំណល់ ដែលប្រមូលបានមកពីអូតែលសុខា និងចេកសំណែន ដែលសេសសល់ពីការដាក់សែនពីលោកយាយម៉ៅ។
លោក នួន ហន បានបន្តទៀតថា កាចិញ្ចឹមជ្រូកព្រៃនេះ ងាយស្រួលច្រើន ដោយលែងវាឲ្យចូលរកចំណីក្នុងព្រៃ ដែលជាអាហារឲ្យវាមានសុខភាពល្អ និងឆាប់ធំធាត់ គ្មានជំងឺ មិនដូចការចិញ្ចឹមជ្រូកស្រុកឡើយ។ ក្នុងចំណោម ជ្រូកព្រៃដែលអស់ធំ គឺមានទម្ងន់រហូតដល់ ១៥០គីឡូ ដោយចំនួន៧០០ក្បាលនេះ និងអាចមានការកើនឡើងជាលំដាប់បន្តទៅទៀត។
ក្នុងការចិញ្ចឹមជ្រូកព្រៃលើភ្នំបូកគោនេះ គឺពុំមានការកាប់ទទួលទានសាច់របស់វានោះទេ និងទុកសម្អសម្រាប់ឲ្យភ្ញៀវទេសចរណ៍ចូលមកទស្សនា ឃើញនូវការរស់នៅពិតៗ របស់ជ្រូកព្រៃទៅតាមធម្មជាតិរបស់វា៕

Post a Comment