សមាគមន៍ទំពាំងបាយជូរព្រៃ បានជួយឲ្យប្រជាពលរដ្ឋមានការងារ និងមានជីវភាពធូរធារ
ខេត្តពោធិ៍សាត់ៈ
ដោយ៖សេងស៊ីដារ៉ូ
សមាគមន៍ទំពាំងបាយជូរព្រៃ ដែលមានអាស័យដ្ឋានក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កើតឡើងដើម្បីប្រមូលនៅអនុផលទំពាំងបាយជូរព្រៃ រហូតមកដល់ពេលនេះ សមាគមន៍ទំពាំងបាយជូរព្រៃទទួលបានសមាជិកកើនឡើងដល់ ៣០០គ្រួសារ ដែលធ្វើឲ្យការប្រមូលអនុផលទំពាំងបាយជូរព្រៃនេះ មានភាពងាយស្រួល និងមានការកើនឡើងជាលំដាប់។
លោក មាស វីរៈ ប្រធានសមាគមន៍ទំពាំងបាយជូរព្រៃ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ កន្លងទៅសមាជិកនៅក្នុងសមាគមន៍ ក៏មានការកើនឡើងដែរ ដោយក្នុងឆ្នាំ២០១៦ សមាគមន៍ ទិញចូលនូវទំពាំងបាយជូរព្រៃក្នុង១គីឡូ ៣០០រៀល ហើយក្នុងឆ្នាំ២០១៧ បានថ្លៃដោយទិញចូលរហូតដល់៦០០រៀល។
លោក វីរៈ បានបន្តថា ក្នុងរយៈពេល១ខែ សមាគមន៍ អាចប្រមូលទំពាំងបាយជូរព្រៃនេះ ចាប់ពី៧តោន ទៅ១០តោន ដោយរដូវប្រមូលទិញទំពាំងបាយជូរព្រៃនេះ ចាប់ពីខែសីហា រហូតដល់ខែធ្នូ ការប្រមូលទិញ សរុបប្រមាណ៣២តោនក្នុងឆ្នាំ២០១៧។ ក្នុងចំនួនទំពាំងបាយជូរព្រៃ ៣២តោននេះ អាចផលិតទៅជា ស្រាទំពាំងបាយជូរព្រៃបានជាង២ម៉ឺនលីត្រ។ ទីផ្សារស្រាទំពាំងបាយជូរ មាននៅតាមបណ្តាខេត្តមួយចំនួន ពិសេសច្រើនជាងគេនៅខេត្តសៀមរាប ដែលភាគច្រើនឈ្មួញទិញផ្តាច់តែម្តង និងមានការដាក់តាំងលក់នៅក្នុងផ្សារម៉ាតតែម្តង។
ស្រាទំពាំងបាយជូរព្រៃនេះ មានគុណភាព៧០% ដោយអនុផលទំពាំងបាយជូរព្រៃសុទ្ធល្អ ហើយនាពេលបច្ចុប្បបានកែច្នៃវេចខ្ចប់ទំនើបជាងមុន ទាំងសំបកដប គុណភាព និងសោភណ្ឌភាព។ ស្រាទំពាំងបាយជូររបស់សមាគមទំពាំងបាយជូរព្រៃ ខេត្តពោធិ៍សាត់ លក់ចេញ១ដបតម្លៃ ១៦ដុល្លារ តែប្រភេទស្រានេះ ប្រើរយៈពេលច្រើនបំផុត៤ឆ្នាំ។
លោកវីរៈ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋយើង ទទួលទានផលិតផលខ្មែរ ដែលជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគម និងជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ៕

Post a Comment