ម្នាស់ទឹកឃ្មុំ មានប្រវត្តិលើទឹកដី ខេត្តស្ទឹងត្រែង តាំងពីសម័យដើមមកម្ល៉េះ បើយើងដាំ និងទទួលបានផលចំណេញច្រើន
ស្ទឹងត្រែងៈ
ដោយ៖ ពិន ភក្តី
ដំណាំម្នាស់ទឹកឃ្មុំ មានតាំងពីសម័យដើមមកម្លេះ នៅក្នុងទឹកដីខេត្តស្ទឹងត្រែង ដែលមានរស់ជាតិផ្អែម ដូចទឹកឃ្មុំ ហើយត្រូវបានអ្នកស្រុកស្ទឹងត្រែងដាំឡើងវិញ តាំងពីឆ្នាំ១៩៩៩ ដោយដំណាំនេះ បានជួយដល់អ្នកដាំមានជីវភាពធូរធារ។
លោក ធាវី ម្ចាស់ចំការម្នាស់ទឹកឃ្មុំ បានរៀបរាប់ថា នៅក្នុងផ្ទៃដី១ហិកតា អាចដាំបានម្នាស់ចំនួន ២ម៉ឺនគុម្ព ហើយពូជម្នាស់នេះ ត្រូវបាននាំចូលពីប្រទេសឡាវ។ បើតាមចាស់ៗតែងនិយាយថា អាចជាពូជម្នាស់ទឹកឃ្មុំ របស់ខ្មែរ ដែលសេសសល់តាំងពីសង្គមចាស់មកម្ល៉េះ។ ម្នាស់ទឹកឃ្មុំនេះ មានអាយុកាលចាប់ពី១៥ខែ ទៅ១៦ខែ ហើយរដូវប្រមូលផលចាប់ពីខែកុម្ភៈ ឬខែកញ្ញា ដល់ខែកក្កដា។
លោក ធាវី បាននិយាយទៀតថា បើប្រមូលផលក្នុងខែវស្សា វាសំបូរទឹកជោគជាំ ធ្វើឲ្យម្នាស់ទឹកឃ្មុំប្រែជាមានរស់ជាតិផ្អែមសាប និងក្នុងរដូវរំហើយម្នាស់ទឹកឃ្មុំប្រែក្លាយទៅជាជូរទៅវិញ។
នៅក្នុងទឹកដីខេត្តនីមួយៗ ប្រភេទដីខុសគ្នា វាធ្វើឲ្យម្ចាស់ទឹកឃ្មុំ មានរស់ជាតិ ផ្លែក៏ខុសគ្នាដែរ ដោយឡែកនៅក្នុងខេត្តស្ទឹងត្រែងវិញ គឺមានដីសំបូរដោយជីជាតិ នៅពេលដាំម្នាស់ទឹកឃ្មុំនេះ វាមានរស់ជាតិផ្អែមឆ្ងាញ់ និងផ្លែធំៗល្អ។
ហើយម្នាស់ទឹកឃ្មុំនេះ នៅពេលយើងដាំរួចម្តងហើយ យើងមិនអាចបានបន្តទៀតទេ លុះត្រាតែរកដីថ្មីទៀតដាំទើបម្នាស់នេះទទួលបានផលល្អ ហើយឆ្នាំបន្ទាប់មក ទើបយើងអាចវិលមកដាំលើដីចាស់វិញបាន។ នេះជាវិធីសាស្ត្រមួយដែលប្រែផ្លាស់ប្តូរដី ដើម្បីធ្វើឲ្យ ដំណាំម្នាស់នេះមានការលូតលាស់ល្អ តែត្រូវការប្រើដើមទុនច្រើន ក្នុងការថែទាំ និងអាចរកចំណូលបានខ្ពស់ពីម្នាស់ទឹកឃ្មុំនេះបាន៕

Post a Comment