ចក្ខុវិស័យរបស់ក្រុមហ៊ុនសែលកាត លើបណ្ដាញសេវា 5G មានការចាប់អារម្មណ៍ ពីគណៈប្រតិភូចិន
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
ក្រុមហ៊ុនសែលកាត បានធ្វើបទបង្ហាញ លើចក្ខុវិស័យនៃបណ្ដាញសេវា 5Gនៅប្រទេសកម្ពុជា បានទទួលការអបអរសាទរយ៉ាងច្រើន នៅលើវេទិកាអំពីប្រព័ន្ធឌីជីថល Silk Road និងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម (Digital Silk Road and Industrial Cooperation Forum) នៅទីក្រុង Nanning ប្រទេសចិន នាថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០១៨ ថ្មីៗនេះ។
នៅក្នុងកម្មវិធីនេះ មានគណៈប្រតិភូក្នុងជួររដ្ឋាភិបាលនិងអ្នកជំនួញជាង ៥០០នាក់បានចូលរួម ហើយវេទិកានេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាងមុន ទៅកាន់ទីក្រុង៣ផ្សេងទៀត ក្នុងរយៈពេលមួយសប្តាហ៍ និងមានអ្នកចូលរួមជាង ២០០០នាក់។
វេទិកានេះ ត្រូវបានរៀបចំឡើងដោយ China-ASEAN Information Harbour ដែលផ្តោតលើការបង្កើតទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសមកពីសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។
ការធ្វើបទបង្ហាញរបស់សែលកាត បានបង្ហាញពីបទពិសោធន៍ប្រើប្រាស់បណ្ដាញសេវា 5G ដែលអាចអនុវត្តន៍នៅប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់នោះ គឺដើម្បីពង្រឹងគុណភាពជីវិត និង សេដ្ឋកិច្ចជាតិ។
លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បាននិយាយថា លោកពិតជាសប្បាយរីករាយយ៉ាងខ្លាំងនឹងភាពជោគជ័យ នៃការធ្វើបទបង្ហាញនេះ។
លោកបន្ថែមថា៖ «ចាប់តាំងពីយើងដាក់ដំណើរការបណ្ដាញសេវាលំដាប់ពិភពលោក 4G LTE មក ក្រុមហ៊ុនសែលកាតបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីទូទាំងតំបន់»។ ពួកយើងជឿជាក់ថា ការទទួលស្គាល់ពីភាពវិជ្ជមានមកលើក្រុមហ៊ុន សែលកាត គឺជាការទទួលស្គាល់មកលើប្រទេសកម្ពុជាផងដែរ។ ពួកយើងកំពុងខិតខំប្រឹងប្រែងវិវឌ្ឍន៍ ទៅរកបណ្ដាញសេវា5G ហើយធានាគុណភាពនៃការប្រើប្រាស់នាពេលអនាគត ក្នុងការជួយពង្រឹងគុណភាពជីវិតនិង សេដ្ឋកិច្ចជាតិទាំងមូលនៅកម្ពុជា។
លោក វ៉ាត់សុន បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ាគិតម៉េង ដែលជាប្រធានក្រុមហ៊ុន ក្នុងការជួយជ្រុមជ្រែង និង ដឹកនាំក្រុមហ៊ុនរ៉ូយាល់គ្រុប (Royal Group) លើវិស័យឌីជីថលនៅប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា លោក វ៉ាត់សុន នឹងធ្វើជាវាគ្មិនកិតិ្តយសក្នុងខែនេះ នៅឯសន្និសីទ 5G Asia ក្នុងប្រទេសសិង្ហបុរី៕

Post a Comment