ការដាំដំណាំត្រប់ស្រួយ ចំណេញពេលវេលា និងមានតម្រូវការរាល់ថ្ងៃលើទីផ្សារ ថែមទាំជួយដល់ជីវភាពប្រចាំថ្ងៃថែមទៀត
ខេត្តកណ្តាលៈ
ដោយ៖ ឌឹម គឹមហាក់
កសិករក្នុងស្រុកស្អាង ភាគច្រើនបានដាំត្រប់ស្រួយ នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះផ្លែត្រប់ស្រួយជាប្រភេទបន្លែសំរាប់ចំអិនជាសម្លរ និងជាអន្លក់ក៏បានដែរ។ ហើយត្រប់ស្រួយ ជាប្រភេទបន្លែដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារ និងជួយលើកស្ទួយទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃបានល្អប្រសើរច្រើនឡើង។
លោកថន ជាកសិករដាំបន្លែចំរុះ ក្នុងស្រុកស្អាង បានឲ្យដឹងថា រូបលោកមានការដាំបន្លែគ្រប់ប្រភេទ គឺដូចជា ដាំ ស្ពៃ ត្រសក់ ឆៃថាវ ម្ទេសគ្រប់ប្រភេទ ជាពិសេសគឺ ត្រប់ស្រួយនេះតែម្តង ព្រោះវាមានតម្រូវការទៅតាមទីផ្សារច្រើន។ លោកថន បានបន្តថា ការដាំត្រប់ស្រួយនេះ គឺប្រើរយៈពេល២ខែ ទាំងសាបព្រោះកូន។ ព្រោះគ្រាប់ពូជត្រប់ស្រួយ ត្រូវបានប្រជាកសិករយើងជ្រើរើសយកគ្រាប់ពូជណា ដែលសុទ្ធល្អពុំមានការក្លាយខូចរាងដើមរបស់វា ដោយយកមកដាក់ត្រាំទឹករយៈពេល២ម៉ោង ហើយយកមកផ្អាប់ក្នុងទូទឹកកក ដោយការសាកល្បងឲ្យហើយដើម្បីការពារខ្លាចក្រែងវាដុះ ឬពុំដុះប្រើរយៈពេល៣ទៅ៤ថ្ងៃបន្តទៀត។ ដោយចងវេចខ្ចប់ទុកឲ្យគ្រាប់វាដុះពន្លក ចាប់ពី៧ទៅ៨គ្រាប់ជាមុនសិន ទើបអាចយកទៅដាក់ដាំបាន។ ត្រូវស្រោចទឹក និងដាក់ជីអាចគោតិចៗពីលើ នៅក្នុងផ្ទៃដីទំហំ ២០ x ៥០ អាចដាំត្រប់ស្រួយបានបរិមាណចាប់ពី ២០គីឡូឡើងទៅដល់៩០គីឡូ ដោយបេះផ្លែវាក្នុង១អាទិត្យ៣ដង។ ត្រប់ស្រួចដាំចាប់ពីខែឧសភា ដល់ខែធ្នូ ពេញ១រដូវ ដែលជាអាយុកាលរបស់វា ហើយបរិមាណនេះ អាចនឹងថយចុះវិញ នៅពេលដែលដើមវាចាស់ អាចទទួលទិន្នផលចាប់ពី៨០ ឬ៧០គីឡូ។
ដំណាំត្រប់ស្រួយ បានធ្វើឲ្យជីវភាពធូរធារ ការដាំប្រើរយៈពេលខ្លី ចំណេញពេលវេលា ដូច្នេះហើយទើប លោក ថន បានអំពាវនាវឲ្យប្រជាកសិករខ្មែរ ងាកមកដាំបន្លែត្រប់ស្រួយនេះវិញ ព្រោះវាទទួលផលបានល្អប្រសើរ។
ដោយ៖ ឌឹម គឹមហាក់
Add caption |

Post a Comment