ក្រសួងអភិវឌ្ឍន៍ជនបទ បើកសិក្ខាសាលាស្ដីពី ការរៀបចំផែនការ សកម្មភាពជាតិ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់ អនា ម័យនៅជនបទ
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
លោកស្រី ដេបូរ៉ា កូមីនី ប្រធានអង្គការ UNICEF ប្រចាំកម្ពជា បានលើកឡើងអំពីអត្ថប្រយោជន៍ នៃអង្គសិក្ខាសាលា ដើម្បីការឆ្លុះបញ្ចាំង និងផ្សព្វផ្សាយអំពីវឌ្ឍនភាព នៃការអនុវត្តន៍ផែនការសកម្មភាព លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដល់បណ្ដាអង្គការជាដៃគូរ ស្ថាប័នពាក់ព័ន្ធ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវផែនការយុទ្ធសាស្រ្ដជាតិ និងបានកំណត់គោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ នៅឆ្នាំ២០២៥ ឲ្យប្រជាពលរដ្ឋនៅតំបន់ជនបទ មានទឹកស្អាតប្រើប្រាស់ និងអនាម័យ គ្រប់គ្រាន់។
កម្ពុជាត្រូវបានចាត់ថ្នាក់ទី៦ ដែលមានកំណើន សេដ្ឋកិច្ចខ្ពស់បំផុត សម្រាប់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ បន្តទៀត សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៦។ អត្រាភាពក្រីក្របានធ្លាក់ចុះពី ៣៩,៥% ក្នុងឆ្នាំ២០០០ មករង្វង់ ១៤% ឆ្នាំ២០១៤។
ទាក់ទិនទៅនឹងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ លោករដ្ឋមន្រ្ដី បានបន្តទៀតថា រាជរដ្ឋាភិបាល បានជម្រុញវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលក្នុងរយ:ពេល ៦ឆ្នាំ ចុងក្រោយនេះ អត្រារីកចម្រើនផ្នែកអនាម័យ មានការកើនឡើងពី ២៣% នៅឆ្នាំ ២០០៨ ដល់ ៥២,៩% នៅឆ្នាំ២០១៥។
បើប្រៀបធៀបទៅនឹងគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ ៣០% នៅឆ្នាំ ២០១៥។ ដោយឡែកការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ប្រជាពលរដ្ឋ ៥២% ទទួលបានការផ្គត់ផ្គង់ទឹក ដែលមានការកែលម្អ គឺលើសគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលបានកំណត់ត្រឹមតែ ៥០% នៅឆ្នាំ ២០១៥ ដូចគ្នា។ នៅឆ្នាំ២០១៦ អត្រាគ្របដណ្ដប់អនាម័យ បានកើនឡើងដល់ ៦៧,៤% និងអត្រាគ្របដណ្ដប់ផ្នែកផ្គត់ផ្គង់ទឹកស្អាត បាន កើនឡើងដល់ ៥៣,៩%។
ដោយមានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយដៃគូស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជម្រុញវិស័យទាំងពីរនេះឲ្យបាន ៩០% នៅ ឆ្នាំ២០២៣ ហើយឈានទៅសម្រេច ឲ្យបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ គឺនៅឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ និងកំពុងធ្វើឲ្យប្រជាជននៅជនបទ ទទួលបាននូវសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ១០០%។
Post a Comment