ប្រលោមលោក កូលាបប៉ៃលិន និងផ្កាស្រពោន គ្រោងនឹងថតផ្សាយជាល្ខោននិយាយនាពេលឆាប់ៗនេះ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
វណ្ណកម្មប្រលោមលោកចំនួន ២ស្នាដៃ របស់អ្នកនិពន្ធសម័យទស្សវត្សទី៦០ គឺរឿងកុលាបប៉ៃលិន និពន្ធដោយ លោក ញ៉ុក ថែម និងរឿងផ្កាស្រពោន ជាស្នាដៃនិពន្ធដោយលោក នូ ហាច ដែលមានលំនាំផ្នែកអក្សរសិល្បិ៍ខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ធ្វើការសិក្សារៀនសូត្រ តែឥឡូវនេះត្រូវបាន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាគ្រោងនឹងថតផ្សាយជាលក្ខណៈល្ខោននិយាយឡើងវិញ ដើម្បីទុកជាកេរ្តិ៍តំណែល ដល់កូនចៅតរៀងទៅ។
រឿងទាំង២នេះ បានបន្សល់នូវទឹកដៃសរសេររស់រវើក ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមរស់នៅ រួមទាំងភូមិសាស្ត្រ ក្នុងតំបន់ ដែលទាក់ទាញអ្នកអានឲ្យ ចង់តាមដានពីវគ្គ១ ទៅវគ្គ១ទៀត។
តាមរយៈប្រលោមលោករឿងកុលាបប៉ៃលិន មានកំរាស់៧៦ទំព័រ ដែលក្រសួងអប់រំយុវជន និងកីឡាបានបោះផ្សាយឡើងវិញ ដែលជាប្រលោមលោកនិយាយពីការតស៊ូរបស់កម្មករឈ្មោះ ចៅចិត្រ ជំនៈរាល់ឧបសគ្គការពារចៅហ្វាយស្រីឃុននារី ដែលជាម្ចាស់ស្នេហ៍ រហូតលុះត្រាតែបានជួបជុំស្នេហ៍។
ដោយឡែករឿងផ្កាស្រពោនវិញ ដែលមានកំរាស់៩២ទំព័រ ដោយទឹកដៃអ្នកនិពន្ធបានត្រឹមចងក្រងឲ្យស្នេហ៍រវាងប៊ុនធឿន និងវិធាវី ជួបតែភាពសោកសៅដោយសារតែរនាំវណ្ណៈ ដែលម្តាយវិធាវី សំឡឹងឃើញតែអ្នកមានទ្រព្យបានបង្កើតឡើងនូវក្តីវិបត្តិស្នេហ៍ ធ្វើឲ្យវិធាវី ឈឺចិត្តក្អួតឈាមស្លាប់ចោលប៊ុនធឿន ទៅទាំងអាលោះអាល័យ និង សោកសៅបំផុតនៃរឿងគូស្នេហ៍ទាំងពីរនេះ។
ប្រលោមលោកទាំង២នេះ ត្រូវបានវិទ្យុជាតិកម្ពុជា គ្រោងនឹងថតផ្សាយជាល្ខោននិយាយឡើងវិញក្នុងពេលឆាប់ៗខាងមុខននេះហើយ៕

Post a Comment