ការដំណាំសណ្តែកដី ធ្វើឲ្យមានចំណូលបានច្រើន ព្រោះតម្លៃលើទីផ្សារខ្ពស់ តែត្រូវការជ្រើសរើសពូជ និងដីដាំ
ខេត្តកណ្តាលៈ
ដោយ៖ ឌឹម គឹមហាក់
កសិករយើងងាកមកចាប់អារម្មណ៍ ទៅនឹងការដាំដុះសណ្តែកដី ដែលកំពុងតម្រូវការទីផ្សារ និងតម្លៃក៏ខ្ពស់ និងរកចំណូលបានច្រើនពីការដំណាំសណ្តែកដីនេះ។
ហើយការដាំសណ្តែកដីនេះ ត្រូវការរល្បាយខ្សាច់ដីធូរ និងដីមានជីជាតិ ដែលធ្វើឲ្យមើមចុះជ្រៅទើបអាចទទួលផលបានច្រើន។
អ្នកស្រី មុំ រស់នៅក្នុងព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានដាំសណ្តែកដី រៀងរាល់ឆ្នាំនូវពូជសណ្តែកដីបំពង់ ហើយដាំនៅលើផ្ទៃដីលិចទឹក ក្រោយពេលទឹកសម្រក ក្នុងចន្លោះចុងខែធ្នូ ដល់ខែកុម្ភៈ ទើបអាចប្រមូលផលបាន។ ហើយសណ្តែកដីនេះ ប្រើរយៈពេលដាំ៣ខែ នឹងភាគច្រើនគេតែងឃើញដាំតែក្នុងភូមិសាស្ត្រ តាមដងមាត់ទន្លេ ព្រោះតែសណ្ឋានភាពដីធូ ងាយដកយកដើម និងទទួលបានផលច្រើន។
អ្នកស្រី មុំ បានបញ្ជាក់ថា ដីក្នុងភូមិសាស្ត្រសង្កាត់នេះ អាចដាំបានតែក្នុងរយៈពេល៣ខែប៉ុណ្ណោះ លើសពីនេះមិនអាចដាំបានឡើយ ដោយសារដីក្រាបពិបាកដក រូបគាត់មានការសោកស្តាយជាខ្លាំង នៅពេលដែលក្នុងរយៈពេល៣ខែ សណ្តែកដីបានផលច្រើន និងចំណេញពី សណ្តែកដីនេះ ពាក់កណ្តាលឯណោះបើបានដាំច្រើនដងក្នុង១ឆ្នាំអាចរកចំនូលបានច្រើន។
លោក អេង ថន ចៅសង្កាត់ព្រែកឬស្សី បានមានប្រសាសន៍ថា បងប្អូនយើងដែលដាំដុះកសិផល មានសណ្តែកដី សណ្តែកបាយ និងដាំឈូកក្នុងតំបន់នេះ មានតែចំនួន ៣០គ្រួសារ ដែលជាដីកម្មសិទ្ធិផ្ទាល់ខ្លួន។ ហើយអនាគតទៅតំបន់នេះ និងមានសំណង់ធំៗ កើតឡើងទៅតាមការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង៕

Post a Comment