Header Ads

ក្រឡាស Logo ពីលោហៈមាស-ប្រាក់ និងជ័រ ធ្វើការនាំចូលពីក្រៅប្រទេស

ភ្នំពេញៈ

ដោយ៖ ពិន ភក្តី


 ក្រឡាស Logo ធ្វើពីលោហៈមាស-ប្រាក់ និងជ័រ បានកំពុងពេញនិយមប្រើប្រាស់ក្នុងស្រុក​ខ្មែរ និងជា គ្រឿង​លម្អ​ដោយ​ខ្ទាស់​ជាប់​ហោប៉ាវអាវ ឬកអាវ ដែលមានរូបភាពផ្សេងៗគ្នា ឬផ្លាក់យីហោក្រុមហ៊ុន​ ដោយធ្វើការកម្ម៉ង់​បាន​តាមតម្រូវការចង់បានរបស់អតិថិជនក្នុងស្រុក។

លោក យ៉េត បានបញ្ជាក់ថា ពីផ្នែកលក់ចែកចាយក្នុងទីផ្សារ ក្រឡាស Logo ឬកាក់​ ដោយរចនាជារូបភាព​ផ្សេងៗគ្នា មានដូចជារូបគណបក្សប្រជាជនកម្ពុជា សម្រាប់ខ្ទាស់នឹងហោប៉ាវអាវ ឬកអាវ ឬភ្ជាប់នឹងមួក​។​បើអតិថិជន មានការកម្ម៉ង់នោះ ក្រុមហ៊ុនអាចធ្វើការនាំចូល ពីក្រៅប្រទេសជូនអតិថិជន ដែលមានតម្លៃ​៤៥០០០​​រៀល ដោយឡែកចំពោះប្រភេទក្រឡាស Logo ជាជ័រវិញ មានតម្លៃត្រឹមតែ ៤០០០រៀល ប៉ុណ្ណោះ។


ប្រភេទក្រឡាស Logo ឬកាក់ ធ្វើពីលោកហៈមាស និង ប្រាក់នេះ​ ជាគ្រឿងលម្អដ៏ស្រស់ស្អាត់ ដែលបាន​ធ្វើ​ការនាំចូលពីក្រៅប្រទេស ហើយបើតាមការបញ្ជាក់ ពីផ្នែកលក់ចែកចាយក្នុងស្រុកថា  បើមានការកម្ម៉ង់ ទុកជាមុន​ហើយតម្រូវការរូបភាពណាមួយដែលយើងចង់បាន ត្រូវបានបញ្ជូនទៅក្រៅ​ ហើយបានផលិត ចេញជារូបភាព​ក្រឡាស Logo ទាំងនោះតាមបំណងដែលចង់បានដូចចិត្ត៕

No comments

Powered by Blogger.