រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ពោធដាក់ឲ្យប្រើប្រាស់អណ្ដូងស្នប់ចំនួន ២ នៅស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំងៈ
ដោយ៖ ហុង ចំណាប់
អណ្ដូងស្នប់ចំនួន២ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នាព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ បន្ទាប់មកគណអធិបតី ព្រមទាំងប្រតិភូរួមដំណើរ បានអញ្ជើញកាត់ខ្សែបូរណ៌សម្ពោធ ដាក់ឲ្យប្រើប្រាស់អណ្ដូងស្នប់ និងព្រមទាំងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ជួយថែរក្សាឲ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង។
ដោយឡែកអណ្ដូងស្នប់ ដែលត្រូវសម្ពោធដាក់ ឲ្យប្រជាពលរដ្ឋប្រើប្រាស់នាពេលនេះ មានចំនួន ០២អណ្ដូង ទី១ នៅភូមិអណ្ដូងចេក និងទី២ នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ។
លោក ហាខាន់ អាតាសេវ័រ នាយកប្រតិបត្តិអង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានបញ្ជាក់ថា អង្គការរបស់លោកជាអង្គការក្រៅរដ្ឋាភិបាល ដែលបានទទួលមូលនិធិជាច្រើន ពីដៃគូរអភិវឌ្ឍន៍អន្ដរជាតិ ហើយបានធ្វើសកម្មភាពមនុស្សធម៌ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានវិស័យទឹកស្អាត បានកសាងអណ្ដូងស្នប់ធំៗចំនួន ១៨អណ្ដូង នៅខេត្តកំពង់ឆ្នាំង និង ១០៥អណ្ដូង នៅទូទាំងប្រទេសកម្ពុជា ជួសជុលអាគាសិក្សាបាន ៩កន្លែង សាងសង់មជ្ឈមណ្ឌល និងអាគារស្នាក់នៅដល់សិស្ស និសិត្យ កុមារកំព្រា ព្រមទាំងសំភារជាច្រើនទៀត។
លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការអបអរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ខាន សម្រេចបាននូវសមិទ្ធផលទាំងឡាយទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងបានថ្លែអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ ដែលជាដៃគូជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ លោករដ្ឋមន្រ្ដី បានបន្តថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋ បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ បន្តការធ្វើកំណែទម្រង់លើគ្រប់វិស័យ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្ដី បានរំលឹកអំពីអត្រាកំណើននៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថា រាជរដ្ឋាភិបាលបានបន្តជម្រុញវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលតាមការអង្កេតនៅឆ្នាំ ២០១៥ សម្រេចបានជាង៥២% ហើយនៅឆ្នាំ២០១៨ ប្រជាពលរដ្ឋនៅជនបទទទួលបានសេវាទឹកស្អាត និងអនាម័យ ៦០% និងឈានទៅសម្រេចឲ្យបានទិសដៅអភិវឌ្ឍន៍សហវត្សរ៍ គឺនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅជនបទមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងរស់នៅក្នុងបរស្ថានប្រកបដោយនិរន្ដរភាព៕
ដោយ៖ ហុង ចំណាប់
![]() |

Post a Comment