សិប្បកម្មបោះពុម្ពឡូហ្កូ លើអាវ មានការកើនឡើងនៅអាណត្តិទី៦នេះ
ភ្នំពេញៈ
ដោយ៖ កញ្ញា ទេព សុវ៉ាត
សិប្បកម្មបោះពុម្ព និងប៉ាក់លើអាវ នៅក្នុងអាណត្តិទី៦នេះ ឃើញថា មានការកើនឡើងទាំងបរិមាណ និងតម្លៃ ដោយសារតម្រូវការច្រើន ពិសេសការកម្ម៉ង់ពីគណបក្ស ដទៃ ក្នុងនោះគណបក្សប្រជាជនច្រើនជាងគេ។
សិប្បកម្មបោះពុម្ពឡូហ្កូ និងប៉ាក់យីហោដៃឯកបោះពុម្ព និងប៉ាក់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម ជិតវិមានឯករាជ្យ បានឲ្យដឹងថា កន្លែងបោះពុម្ពឡូហ្កូលើអាវនេះ ទទួលការបោះពុម្ពយូរឆ្នាំមកហើយ ដោយមានតម្លៃ ២,៥០ដុល្លារ ទៅដល់ ១០ដុល្លារក៏មានដែរ។ ក្នុងនោះបោះពុម្ពលើមួក មានតម្លៃចាប់ពី១ដុល្លារ ទៅដល់៥ដុល្លារ ដោយការបោះពុម្ពនេះ មានបរិមាណចាប់ពីចំនួន ៣០០ទៅ៥០០០ឡើងទៅ ភាគច្រើនគឺ ជារូបឡូហ្កូគណបក្សប្រជាជនកម្ពុជា។
អ្នកស្រី បូរី ជាម្ចាស់ដៃឯកបោះពុម្ព និងប៉ាក់លើអាវ បានមានប្រសាសន៍បន្ថែមថា អាជីវកម្មបោះពុម្ព ក្នុងឆ្នាំនេះ គឺអាណត្តិទី៦ មានការកើនឡើងទាំងបរិមាណ និងតម្លៃផលិត ក៏ឡើងថ្លៃដែរ គឺខុសពីអាណត្តិមុន ដែលមានតម្លៃថោកជាង ព្រោះដោយសារតែការកម្ម៉ង់ របស់គណបក្សប្រជាជនច្រើនលើសលប់ ដែលក្នុងនោះមានការចូលរួមពីគណបក្សដទៃ ដែលមានការប្រកួតប្រជែង មានចំនួន២០ គណបក្ស។
ភ្នំពេញៈ
ដោយ៖ កញ្ញា ទេព សុវ៉ាត
![]() |

Post a Comment