ភ្នំអំពិល សំបូរផ្កាចាហួយ ដែលធ្វើឲ្យមានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ
ខេត្តសៀមរាបៈ
ដោយ៖ សេង ស៊ីដារ៉ូ
ទឹកដីអង្គរសៀមរាប ក្រៅពីសំបូរទៅដោយប្រាង្គប្រាសាទបុរាណ គឺនៅមានតំបន់រមណីយដ្ឋានទេសចរណ៍ ដ៏ ស្រស់ស្អាតជាច្រើនកន្លែង ដែលមិននឹកស្មានដល់។ នាពេលថ្មីៗនេះ មានភ្នំអំពិលជាភ្នំធម្មជាតិ ឥឡូវកំពុងមានការចំណាប់រម្មណ៍ ពីសំណាក់ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ព្រោះភ្នំអំពិលនេះ សមបូរទៅដោយផ្កាចំរុះព៌ណ ជាពិសេសគឺ ផ្កាចាហួយ ដែលសំបូរជាងគេ ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

ភ្នំអំពិលនេះ អ្នកមូលដ្ឋានភាគច្រើន ឲ្យឈ្មោះថា ជាភ្នំធម្មជាតិ ដោយផ្តោតទៅលើផ្កាម្យ៉ាង ដែលដុះតាមជើងភ្នំ ដែលមានចម្ងាយផ្លូវ ពីទីរួមខេត្តសៀមរាប ទៅកាន់ភ្នំអំពិលនេះ គឺចម្ងាយ៦០គីឡូម៉ែត្រ។
លោក ង៉ិក ជាមគ្គុទេសទេសចរណ៍ ប្រចាំមូលដ្ឋាននោះ បានឲ្យដឹងថា ភ្នំអំពិលនេះ មានដុះផ្កាចម្លែកម្យ៉ាង ឈ្មោះថា ផ្កាចាហួយ ដែមមានពណ៌ក្រហម លឿង ស ស្វាយ ខៀវ និងជាផ្កាម្យ៉ាងដែលធ្វើការទាក់ទាញ់ ដល់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិយ៉ាងខ្លាំង។
លោក ង៉ិក បានបន្តទៀតថា ផ្កាចាហួយនេះ គឺដុះរីកចាប់ពីខែកក្កដា រហូតដល់ ខែកញ្ញា ទើបរុះរោយរលួយ គល់ងាប់ទៅវិញ ម្លោះហើយរដូវដែលភ្ញៀវមកកំសាន្តទស្សនា ក្នុងតំបន់នេះ គឺនៅក្នុងរដូវភ្លៀងតែម្តង។ ដោយឡែកប៉ែកខាងភ្នំអំពិលម្ខាងទៀត ក៏មានរមណីយដ្ឋានដី រលុះដូចនៅក្នុង ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺដែរដែលមានចម្ងាយពីភ្នំ ៣គីឡូម៉ែត្រ។
ភ្ញៀវអាចមកទស្សនា ថតរូបភាពកំសាន្តក្នុងតំបន់នេះ ដែលមានទេសភាព ដ៏ស្រស់ត្រកាល ដែលកើតមានយូរឆ្នាំ មកហើយៗ ក៏កំពុងដែលធ្វើឲ្យមានការភ្ញាក់ផ្អើលច្រើន ថា ជាតំបន់មួយមានផ្កា ចំឡែកផងដែរ៕
ដោយ៖ សេង ស៊ីដារ៉ូ
![]() |

Post a Comment