រឿងព្រេងនិទាន ប្រវត្តិភ្នំសុពណ៌កាលី ទាក់ទិនទៅនឹងក្រពើនាងឱរ៉ៃ លោកនេន
ខេត្តក្រចេះ
ដោយ៖ សេង ស៊ីដារ៉ូ
បើយើងធ្វើដំណើរពីភ្នំពេញ ទៅតាមដងទន្លេធំដោយទូក ឬកប៉ាល់នោះ យើងនឹងទៅដល់ភ្នំដីច្រាល បន្ទាប់មកយើងត្រូវបត់តាមផែក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ហើយយើងត្រូវក្រឡេកភ្នែកមើលទៅទិសឦសាន ក្នុងស្រុកព្រះប្រសព្វ ខេត្តក្រចេះ ត្រើយខាងជើង ត្រង់ឃុំចំបក់ យើងនឹងឃើញភ្នំមួយខ្ពស់ និងទុងសំគាល់ មួយនៅក្បែរមាត់ទន្លេ ដែលមានឈ្មោះថា “ភ្នំសុពណ៌កាលី” ជាភ្នំស័ក្តិសិទ្ធិណាស់។
តាមប្រវត្តិរឿងព្រេងនិទានខ្មែរយើង បានលើកយកប្រវត្តិភ្នំជាច្រើនមានដូចជាភ្នំនាងកង្រី ភ្នំសំពៅ ភ្នំដោះក្រមុំ ដែលសុទ្ធសឹងមានរូបរាងស្រដៀងទៅនឹងដងខ្លួនមនុស្សស្រី ដ៏ស្រស់ស្អាតបំផុត នៃរឿងព្រេងខ្មែរនោះ។
ចំណែកភ្នំសុពណ៌កាលី ក៏មានរឿងព្រេងដំណាលដូចគ្នានេះដែរ ដែលមានភាពកំសត់ទាក់ទិនទៅនឹងក្រពើលោកនេន។ ហើយរឿងព្រេងភ្នំនេះ និទានថា ក្នុងសម័យនោះ នៅក្នុងឃុំមហាលាភ ស្រុកកោះសុទិន ក្នុងខេត្តកំពង់ចាម មានក្រពើមួយឈ្មោះ នាងឱរ៉ៃ អាស្រ័យនៅក្នុងទន្លេតូច ត្រង់កំពង់វត្តមហាលាភ ជាក្រពើរបស់លោកចិញ្ចឹម។ រាល់ពេលលោកនិមន្តទៅមក ក្រពើនោះ បានចម្លងលោកនេន ដែលជាម្ចាស់រាល់លើក។ ក្រពើនោះមាឌធំណាស់ ក្បាល៧ហត្ថ អាចបំប្លែងខ្លួនជាមនុស្សបាន។ កាលវាបំប្លែងខ្លួនជាមនុស្ស នាងឱរ៉ៃ បានឮពាក្យមនុស្សនិយាយគ្នាថា “ក្រពើឈ្មោះនាងឱរ៉ៃធំអីប៉ុណ្ណឹង នៅចាញ់ក្រពើមួយឈ្មោះ សុពណ៌កាលី នៅអន្លង់សាលីធំជាងនេះទៅទៀត”។ នាងឱរ៉ៃ បានឮមនុស្សនិយាយគ្នាដូច្នោះ ក៏ប្រែជាក្រពើដូចដើម ហែលទៅតាមទន្លេតូចចម្ងាយច្រើនគីឡូម៉ែត្រ សំដៅទៅរកក្រពើសុពណ៌កាលី ដោយប្រាថ្នានឹងប្រឡងឬទ្ធិគ្នា។
លុះចេញទៅដល់មាត់ពាមផ្លាយម្រេច ក៏ប្រទះនឹងតាយាយកំពុងអុំទូកឆ្លងទន្លេធំ នាងឱរ៉ៃ គិតថា “បើខ្លួនខ្ញុំនៅជាក្រពើ នឹងសុំដោយសារគេពុំបានទេ ព្រោះគេខ្លាចក្រពើណាស់។ បើដូច្នេះ ខ្ញុំត្រូវតែនិម្មិតខ្លួនជាលោកនេន ទើបសុំគេបាន” គិតហើយក៏និមិត្តខ្លួន ជាលោកនេន សុំដោយសារតាយាយបានដូចបំណងមែន នាឱរ៉ៃ ជា លោកនេន មិនបានឲ្យតា នៅកន្សៃទូកទេ ក៏បង្គាប់តាយាយឲ្យទៅអង្គុយខាងក្បាលទូក ទប់ខ្លួនឲ្យនឹង ហើយ លោកនេនក្រពើ ក៏ខំអុំទូកលឿនបន្តិចម្តងៗ។ លុះយូរៗ ទៅទូករឹតតែលឿនទៅៗ ដោយអំណាចនាងឱរ៉ៃនិម្មិត យកកន្ទុយជួយកាយផ្សំផងនោះ ចំនួនកន្លះថ្ងៃ ទើបទៅដល់កន្លែងក្រពើ សុពណ៌កាលី។ នាងឱរ៉ៃ (លោកនេន) សួរតាយាយថា “តាឡើងត្រើយខាងណា?” តាយាយឆ្លើយប្រាប់ទៅវិញថា “តាឡើងត្រើយខាងស្តាំនេះបានហើយ”។
លុះចូលទូកទៅដល់កំពង់ នាងឱរ៉ៃ (លោកនេន) ជួយអូសទូកតាយាយផុតពីទឹក។ តាថា “ដាក់ទូកត្រង់នឹងបានហើយ” នាងឱរ៉ៃ (លោកនេន) ថា “ពុំបានទេតា” ថាហើយ ក៏អូសទូកនោះ ទៅដាក់ចិញ្ចើមច្រាំង ចងក្រៀកដោយច្រវ៉ាក់ភ្ជាប់ នឹងបង្គោល ព្រោះនាងឱរ៉ៃ គិតថា នៅពេលប្រឡងឬទ្ធិគ្នានោះ រលកទឹកបោកខ្លាំងៗណាស់ ពោរដល់ចិញ្ចើមច្រាំង បើមិនចងឲ្យជាប់ទេ មុខជាអណ្តែតទូកនេះ ទៅបាត់ពុំខានឡើយ។
លុះប្រខាំគ្នាយូរទៅ ក្រពើនាងឱរ៉ៃ មានឬទ្ធិខ្លាំងជាង ក៏ខាំត្រូវពោះក្រពើសុពណ៌កាលី ធ្លាយពោះស្លាប់នៅទីនោះ ហើយក៏កើតជាភ្នំមួយហៅថា “ភ្នំសុពណ៌កាលី” តាមឈ្មោះក្រពើនោះ ដរាបមកដល់សព្វថ្ងៃនេះ។ ភ្នំនេះ ពូកែ ស័ក្តិសិទ្ធិណាស់ បើអ្នកណាទៅរៀនមន្តវិជ្ជា និងបើកំពុងអង្គុយស្វាធ្យាយ នៅភ្នំនោះហើយ តែងតែមានពួកបិសាច មកល្បងធ្វើជាដុំមាសប៉ុនដូងទុំ ឬស្រីក្រមុំមកពិតអែបស្មាសងខាង ជាដើម។
បើអ្នករៀនវិជ្ជានោះ ភ្លាប់ចំណាប់អារម្មណ៍ចង់បានរបស់នោះ មុខជាពួកនេះ វាយបំបាក់កកស្លាប់ពុំខានឡើយ ។
និយាយពីកាលមានជ័យជំនះហើយ ក្រពើនាងឱរ៉ៃនោះ ក៏ត្រឡប់មកលំនៅវិញ។ លុះនៅយូរបន្តិចទៅ ក្រពើនោះ កំពុងតែចម្លងលោកនេន ឆ្លងទឹកស្រាប់តែប្រះនឹងក្រពើបច្ចាមិត្ត ដទៃទៀតមកបៀតបៀន។ នាងឱរ៉ៃ គិតថា “ឥឡូវនេះ នឹងទុកលោកនេន នៅកន្លែងណា?” តែរកកន្លែងនឹងទុកគ្មាន នាងឱរ៉ៃ ក៏សម្រេចចិត្ត លេបលោកនេនចូលក្នុងពោះ ហើយប្រយុទ្ធនឹងក្រពើបច្ចាមិត្ត លុះក្រពើបច្ចាមិត្តចាញ់ក្រពើ នាងឱរ៉ៃហើយ ក្រពើបច្ចាមិត្តក៏ គេចខ្លួនបាត់ទៅ។ លុះរួចកិច្ចប្រយុទ្ធហើយ នាងឱរ៉ៃ ក៏ខ្ជាក់លោកនេនចេញពីពោះមកវិញ ក៏ស្រាប់តែលោក នេន សុគតបាត់ទៅហើយ នាងឱរ៉ៃ កើតសេចក្តីសោកស្តាយក្រៃពន់ពេក។
ខណៈពេលនោះ ដែលពួកមហាជនកំពុងធ្វើបុណ្យសព និងជាកិច្ចរំលាយសព លោកនេននោះ ក្រពើនាងឱរ៉ៃ ក៏វារឡើងទៅដេកលើភ្នក់ភ្លើង ដែលកំពុងតែឆេះពេញដោយអំណាចអណ្តាតភ្លើង សន្ធោសន្ធៅ។ តេជោធាតុ ក៏ឆេះ ក្រពើនាងឱរ៉ៃនោះ ស្លាប់បាត់បង់ជីវិតទៅជាមួយនឹងលោកនេន នោះដែរ៕
ដោយ៖ សេង ស៊ីដារ៉ូ
![]() |

Post a Comment