លីណា សិប្បកម្មកែច្នៃ ពីឈើប្រណិតរូបត្រី កំពុងពេញនិយមប្រើប្រាស់
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
សិប្បកម្មកែច្នៃពីឈើមានគ្រប់ប្រភេទ របស់សិប្បកម្មកែច្នៃឈើពីត្រី កំពុងពេញនិយមចូល ចិត្តច្រើនពីសំណាក់អតិថិជន ដោយសិប្បបកម្មកែច្នៃឈើប្រណិតរូបត្រីនេះ មានការកម្មង់ច្រើន ព្រោះតែមានអ្នកប្រើប្រាស់ យល់ឃើញថា ចម្លាក់ឈើរូបត្រីនេះ នាំមកនូវលាភសំណាងលុយកាក់ចូលក្នុងផ្ទះបានច្រើន។
ចម្លាក់ត្រីពីឈើប្រណិតនេះ មិនខុសពីការចិញ្ចឹមត្រីដូច្នោះដែរ ដោយសាររូបត្រីមានភាពស្រដៀងគ្នា ទៅនឹងការ ចិញ្ចឹមត្រី ៣ប្រភេទ គឺរូបត្រីឡហាន រូបត្រីនាគ និងរូបត្រីកន្ទុយ៣។
ការលើកឡើងរបស់ម្ចាស់ សិប្បកម្ម លីណា ដែលមានទីតាំងនៅតាមបណ្តោយផ្លូវទេពផន ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារពិបាករកឈើប្រណីតពុំសូវមានផងនោះ សិប្បកម្មបានកែច្នៃ ឬសឈើក្រញូង ឬកូនឈើតូចៗ ដែលមានតម្លៃថ្លៃ។ ម្ចាស់សិប្បកម្ម លីណា បានបន្តថា សិប្បកម្មធ្វើបានតែរូបត្រីតូចៗ ហើយរូបត្រីទាំងនោះ កំពុងពេញនិយមច្រើន ក៏ដោយសារតែអ្នកទិញមានជំនឿថា ទិញយកទៅដាក់ផ្ទះ នាំលាភសំណាងលុយកាក់ចូលផ្ទះ ហើយការពេញនិយមនេះ ក៏បានស្វែងយល់ឃើញថា នៅពេលនាំយករូបត្រីនោះ ចូលមកផ្ទះ១ថ្ងៃ ពេលព្រឹកឡើង រូបគាត់បានទៅ ដេញថ្លៃគម្រោងក៏បានទទួលជោគជ័យ ទើបត្រឡប់មកវិញ ទៅរកទិញរូបត្រីនោះបន្ថែមទៀត នេះជាការលើកឡើងពីអ្នកទិញរូបចម្លាក់ត្រី ដែលជឿរូបត្រីនោះ។
ម្ចាស់សិប្បកម្មដដែលនោះ បានបញ្ជាក់ទៀតថា ប្រភេទចម្លាក់ត្រីដែលមានអ្នកនិយមប្រើជា រូបត្រីឡហាន រូបត្រីនាគ និងរូបត្រីកន្ទុយ៣ ជាប្រភេទត្រីនាំសំណាង ដូចជាត្រីឡហានក្បាលកាន់តែធំ កាន់តែមានហុងស៊ុយ។ ការឆ្លាក់រូបនិមួយៗ គឺប្រើដោយដៃ ប្រើពេលជាង១ខែ ហើយប្រភេទឈើដែលងាយស្រួលឆ្លាក់ គឺឈើធ្នង់ ដោយ ឡែកឈើក្រញូង មានភាពរឹង នៅពេលគេឆ្លាក់ វាអាចឲ្យប្រេះ ហើយបើនិយាយទៅដល់ឈើបេង ទៅជាផុយក៏មានដែរ។ ក្រៅពីចម្លាក់ឈើជារូបត្រី ក៏មានរូបចម្លាក់មេទ័ពចិនគុនអ៊ី តាកំប៉ោង ឬតារីករាយដែលសុទ្ធសឹងមានតម្លៃខ្ពស់ជាង ១០០០ដុល្លារឡើងទៅ៕
ដោយ៖ ឌឹម គឹមហាក់
![]() |

Post a Comment