Header Ads

សមិទ្ធផល និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ជាការលះបង់ខ្ពស់ក្នុងការស្វែងរកសុខសន្តិភាព របស់សម្តេច ហ៊ុន សែន

ខេត្តត្បូងឃ្មុំៈ

ដោយ៖ សេង​ ស៊ីដារ៉ូ


 ខេត្តត្បូងឃ្មុំ ជាខេត្តថ្មី ដែលបំបែកចេញពីខេត្តកំពង់ចាម មាន៦ស្រុក ដោយមានសក្តានុពលអំណោយផល លើក​សិឧស្សាហកម្មច្រើនជាងបណ្តាខេត្តដទៃ។

តាមការលើកឡើងរបស់ លោក លី ឡេង គណអភិបាលខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា ជាការពិត ខេត្តនេះ បានកាត់ចេញពីខេត្តកំពង់ចាម មានសក្តានុពល មានអំណោយផលកសិឧស្សាហកម្មច្រើន ដែលក្នុងនោះមាន ចំការកៅស៊ូ ដំណាំម្រេច ពោត សណ្តែក ល្ង ដែលប្រជាពលរដ្ឋ យើងរស់នៅតាមដងទន្លេ ត្រោយខាងកើត មាន​លទ្ធភាពច្រើនក្នុងការដាំដុះដំណាំផ្សេងៗទៀត។


លោក អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ជាគោលដៅបង្ខិតសេវាឲ្យដល់ប្រជាពលរដ្ឋ ដោយបង្កើត​នូវខេត្ត និងរដ្ឋបាលខេត្ត ដែលធ្វើឲ្យភ្ញៀវឆ្លងកាត់តំបន់នេះ មានភាពទាក់ទាញច្រើន ទៅនឹងហេដ្ឋារចនាសម្ព័ន្ធ សំណង់ថ្មីៗ ដែលធ្វើការកសាងនៅក្នុងផ្ទៃដីចំការម៉ៃសាក់ជាង ៣០០ហិកតាសម្រាប់រដ្ឋបាលនេះ។ ដោយការ គិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅលើកូន ចៅជំនាន់ក្រោយ ក្នុងការកសាងសំណង់ គិតពីសុខភាព មន្ទីរពេទ្យ ប្លង់មេរដ្ឋបាល និងត្រៀមលក្ខណៈគ្រោងនឹង ការសាងសង់សាលារៀនចាប់ពីបឋមសិក្សា រហូតដល់វិទ្យាល័យ។

ក្រោយការបំបែកខេត្តនេះ បានគិតគូរទៅដល់ការលើកស្ទួយកម្រិតជីវភាព ផ្តល់សេវាដល់ប្រជាពលរដ្ឋ។ ក្នុង អាណត្តិទី៥នេះ សម្តេចតេជោបានផ្តល់នូវផ្លូវបេតុង ចាប់ពីស្ពានគីហ្សូណា រហូតដល់ស្រុកក្រូចឆ្មារ ធ្វើឲ្យមាន ភាពងាយស្រួលក្នុងការដឹកជញ្ជូន​ របស់ប្រជាពលរដ្ឋ។ លោក លី ឡេង គណអភិបាលខេត្តត្បូងឃ្មុំ បានមាន ប្រសាសន៍បន្ថែមទៀតថា អ្វីៗដែលយើងលើកឡើងមកនេះ យើងមិនត្រូវមើលរំលងទៅនឹងការអភិវឌ្ឍន៍ និង ស្វែងរកសុខសន្តិភាពនោះទេ ព្រោះថាចំណុចនេះ មានតម្លៃធំធេងបំផុតសម្រាប់ប្រជាជន ក្នុងខេត្តត្បូងឃ្មុំ ហើយសុខសន្តិភាពនេះ ពុំមែនកើតឡើងដោយចៃដន្យនោះឡើយ បើយើងសិក្សាពីប្រវត្តិសាស្ត្រខ្មែរយើង មាន ការពិបាកខ្លាំងណាស់ ដែលយើងទទួលបានសុខសន្តិភាព ក្នុងឆ្នាំ១៩៩៨ ដែលមានសម្តេចតេជោ បានលះបង់ ខ្ពស់ ក្នុងការស្វែងរកសុខសន្តិភាព ជូនសង្គមជាតិទាំងមូល៕

No comments

Powered by Blogger.