ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ពូជសត្វអូទ្រីស ដែលធ្លាប់តែឃើញនៅប្រទេសអាហ្វិក ឥឡូវបានមកដល់កម្ពុជាហើយ ដោយនាំចូលជាកូនតូចៗ មកដាក់លក់នៅក្នុង ខេត្តកំពង់ស្ពឺ ។
ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធអនឡាញ របស់កញ្ញាឡាឡា បានឲ្យដឹងថា ពូជសត្វអូទ្រីស នាំចូលមកពីអាហ្វិក ដោយនាំចូលជាកូនមកចិញ្ចឹម នៅក្នុងខេត្តកំពង់ស្ពឺ។ កញ្ញាឡាឡា បន្តថា ពូជសត្វនេះ នាំចូលជាកូនដែល មាន អាយុ២ខែ មានទម្ងន់៥គីឡូ ដោយលក់បាន៥គូរហើយ នៅសល់៥គូរទៀត។
ពូជសត្វអូទ្រីសនេះ លក់ជាគូរក្នុងតម្លៃ ៧៥០ដុល្លារ ហើយលក់គិតជាគូរទុកសម្រាប់ការបន្តពូជរបស់វា ដោយចិញ្ចឹមចន្លោះពី១ឆ្នាំកន្លះ ទៅ២ឆ្នាំទើបវាពង។ សត្វអូទ្រីសញី អាចពងបានពី៨ទៅ១២គ្រាប់ ដោយការភ្ជាស់ប្រើទូរកំដៅ។ នៅក្នុងការភ្ញាស់២អាទិត្យ នៅពេលយកពងវាមកឆ្លុះមើល បើមានសសៃឈាមមានន័យថា វាកកំណើតកូនហើយ ដោយឡែក បើឆ្លុះទៅគ្មានសសៃឈាមទេ អាចយកពងនោះ លក់បានក្នុង១គ្រាប់ថ្លៃ ៣០ដុល្លារ ដែលមានទម្ងន់១,៥គីឡូ។
កញ្ញាឡាឡា បានបន្តទៀតថា ចំពោះសាច់វាមានរស់ជាតិឆ្ងាញ់ អាចលក់បានតាមទីផ្សារម៉ាតនានា ដោយមានតម្រូវការច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។ ចំពោះពងសត្វអូរទ្រីស ក៏មានអត្ថប្រយោជន៍ច្រើនដែរ ទៅដល់ស្ត្រី មានផ្ទៃពោះ ពេលទទួលទានទៅមានជីវជាតិច្រើនដល់ខួរក្បាលក្មេង។
សត្វអូទ្រីសញីអស់ធំ ចាប់ពី៧០គីឡូ ទៅ ១០០គីឡូ និងឈ្មោលអស់ធំចាប់ពី ១០០ទៅ១៥០គីឡូ និងមានកម្ពស់រហូតដល់២ម៉ែត្រ។ ដោយអាយុកាលវាមានចាប់ពី៥០ឆ្នាំ ទៅដល់ ៧០ឆ្នាំ។ ក្នុងនោះចំណីសត្វអូទ្រីស មិនពិបាកចិញ្ចឹមនោះទេ ដោយសារវាស៊ីតែកន្ទក់ដើមចេក ចំណីសត្វ បន្លែត្រកួន ដូចជាសត្វជ្រូកដែរ ហើយ សត្វនេះ ក៏ចូលចិត្តទឹកបំផុតដែរ៕
Post a Comment