ភ្នំពេញៈ
ដោយ៖ ពិន ភក្តី
អតិថិជន ៣ខេត្ត ដែលចូលរួមនៅក្នុងកម្មវិធីឈ្នះរង្វាន់ទឹកប្រាក់ ១០០០០ដុល្លារ ជារៀងរាល់ថ្ងៃ ពីសែលកាត ឥឡូវបានទៅលើអតិថិជន នៅខេត្តបាត់ដំបង ១០០០០ដុល្លារ អតិថិជននៅខេត្តបន្ទាយមានជ័យ ២០០០០ដុល្លារ និងអតិថិជនក្នុងខេត្តសៀមរាប ៥០០០០ដុល្លារ និងបានយកទៅប្រគល់ឲ្យអតិថិជនដល់ទីលំនៅរៀងៗខ្លួន កាលពីពេលថ្មីៗនេះ។
អតិថិជនឈ្មោះ ឡូយ ថាវរិន រស់នៅក្នុងខេត្តបាត់ដំបង មុខរបរ កសិករ បានឈ្នះរង្វាន់ទឹកប្រាក់ ១០០០០ដុល្លារ ពីសែលកាត កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ អតិថិជនឈ្មោះ ងិន ចិត្រា រស់នៅខេត្តបន្ទាយមានជ័យ មានមុខរបរ លក់ដូរ បានឈ្នះទឹកប្រាក់ ២០០០០ដុល្លារ ពីសែលកាត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ និងអតិថិជនទី៣ ឈ្មោះ រ៉ី ង៉ា រស់នៅក្នុងខេត្តសៀមរាប មុខរបរលក់ដូរ បានឈ្នះទឹកប្រាក់ ៥០០០០ដុល្លារ ពីសែលកាត កាលពីថ្ងៃទី០៤ ខែកក្កដា ថ្មីៗនេះ ៕
Post a Comment