ប្រវត្តិសាស្ត្រៈ ប្រាសាទព្រះវិហារ ដែលមានការទាក់ទងទៅនឹង លិង្គស្រីសិខរេស្វរៈ ក្នុងនគរខ្មែរ
ខេត្តព្រះវិហារៈ
ដោយ៖ សេង ស៊ីដារ៉ូ
រំលឹកខួបប្រាសាទព្រះវិហារ១០ឆ្នាំ និងរំលឹកខួបប្រាសាទសំបូរព្រៃគុក១ឆ្នាំ នៃការដាក់ បញ្ចូលប្រាសាទទាំងពីរនេះ ជាបេតិកភ័ណ្ឌពិភពលោក ហើយការប្រារព្ធពិធីរំលឹកខួបនេះ នៅពហុកីឡាដ្ឋានជាតិក្នុងថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
ប្រាសាទព្រះវិហារនេះ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ ដងភ្នំមាសលក្ខណៈចោតខ្លាំង ពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។
ប្រាសាទព្រះវិហារនេះ មានចម្ងាយ ៤០៥គីឡូម៉ែត្រ ពីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ វិញ វាមានចម្ងាយត្រឹមតែ ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត ពេលទៅដល់ គេត្រូវដើរឡើងទៅលើឯភ្នំដងរែកនោះ តាមជណ្តើរមួយ ដែលអាចឲ្យយើងឡើងទៅដល់កំពូលភ្នំ តែម្តង ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។
ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សិខរេស្វរៈ មានន័យថា អំណាចនៃភ្នំ ហើយ ត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ ៤អង្គ ព្រះនាមថា ព្រះបាទយសោវរ្ម័នទី១ សាងសង់ក្នុងគស.៨៨៩ ,៩១០-ព្រះបាទសូរ្យវរ្ម័នទី១ សាងសង់ក្នុងគ.ស ១០០២-១០៥០, ព្រះបាទសូរ្យវរ្ម័នទី២ សាងសង់ក្នុងគ.ស ១១១៣ ដល់ ១១៥០ និងព្រះបាទជ័យវរ្ម័នទី៦សាងសង់ក្នុងគ.ស១០៨០-១១០៩។
ប្រាសាទព្រះវិហារនេះ បានប្រគល់ឲ្យប្រទេសថៃ (ដោយពួកអាណាណិគមបារាំងក្នុងឆ្នាំ ១៩៥៤ តែត្រូវទាមទារបានមកវិញ ដោយការកាត់សេចក្តីពីតុលាការអន្តរជាតិ ក្រុងឡាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ)។ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១១៩៦២ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងឡាអេ សម្រេចឲ្យភាគីកម្ពុជា ជាអ្នកឈ្នះក្តីរវាងវិវាទកម្ពុជា-ថៃ លើប្រាសាទព្រះវិហារ។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហារ របស់កម្ពុជាចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសហូល្លង់។
តាមការស្រាវជ្រាវ ពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ព្រះបាទសូរ្យវរ្ម័នទី១ សោយរាជ្យនៅពាក់កណ្តាលទីមួយ នៃសត វត្សរ៍ទី១១។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេនោះ មានកំពស់៦២៥ម៉េត្រ។ (អង់គ្លេស ម៉ែត្រ៦១៥ ឯកសារបារាំង) ឬប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ ដែលមាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹងឈ្មោះ ហរិវាហៈ នៅក្នុង រជ្ជកាល ព្រះបាទរាជិន្ទ្រវរ្ម័ន្ន គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨។ គេបានសរសេរជាភាសាសំស្ត្រឹត និងជាភាសាខ្មែរ។ ពេលនោះ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាមឥន្ទ្រាយុទ្ធ លោកបានយកលិង្គមួយឈ្មោះស្រី សិខរេស្វរៈ មកតាំងមកប្រតិស្ឋនៅទីនេះ គឺប្រាសាទព្រះវិហារនេះឯង»។
មានស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។ ព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ហើយជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់ឥន្ទ្រាយុទ្ធ គឺ «ព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធដល់ពេលដែលលោកចាស់ទៅ លោកទៅរៀនធម៌ តាំងសិលនៅលិង្គបូរៈៗ គឺជាវត្តភូនៅត្បូងស្រុកលាវសព្វថ្ងៃនេះ។ ហើយលោកបានកសាងលិង្គមួយ យកថ្មនោះជាបំណែកនៃលិង្គធំមួយ។ លិង្គនោះឈ្មោះថា ស្រីសិខរេស្វរេ លោកយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ។ ឈ្មោះលិង្គស្រីសិខរេស្វរៈនេះ ពេលឆ្នាំក្រោយមកទៀត គេតែងតែហៅឈ្មោះលិង្គផង និងឈ្មោះទីប្រាសាទវិហារនេះផង ដូច្នេះអ្នកដែលមកប្រតិស្ឋថ្មហ្នឹង គឺជាបំណែកមួយ នៃ លិង្គបុរៈនោះ នៅវត្តភូម គឺយកមកទុកនៅប្រាសាទព្រះវិហារនេះ គឺព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ។
ពេលនោះអ្នកប្រាជ្ញ ដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនោះ គេសន្មត់ថា ទីតាំងទាំងប៉ុន្មាននោះ គឺមិនមែនដូចសព្វថ្ងៃនេះទេ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅ នៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គស្រីសិខរេស្វរៈ» ។
ព្រាហ្មណ៍តៈបៈស្វិន្ទ្របណ្ឌិត បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារលេខ Ka ៣៨១ ដែលសរសេរជាភាសាខ្មែរផង និងសំស្ត្រឹតផង បានឲ្យដឹងបន្ថែមថា មានព្រាហ្មណ៍ម្នាក់ឈ្មោះ តៈបៈស្វិន្ទ្របណ្ឌិត ជាមនុស្សសំខាន់ ដែលទាក់ទិននឹងប្រវត្តិប្រាសាទព្រះវិហារ។ តៈបៈស្វិន្ទ្របណ្ឌិត មានអាស្រមមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនោះ។ នៅរវាងឆ្នាំ១០២៤ គឺលោកទទួលពង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀត ជា ច្រើនពីព្រះបាទសូរ្យវ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់ លោក តៈបៈស្វន្ទ្រៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះ អាទិទេព ស្រីសិខរេស្វរៈ។
សូរ្យវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះជាពល ជាស្រុក នៃភូមិ ដែលនៅជិតៗហ្នឹង គេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងអត់ដឹងថា ទីតាំងត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា ដែលជួយធ្វើនេះធ្វើនោះដើម្បីថែរក្សាលិង្គ។ ព្រះបាទ សូរ្យវរ្ម័នទី១លោកសុំឲ្យយកអ្នកទាំងនោះ ចូលមកស្បថឲ្យបានត្រឹមត្រូវ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្តនោះទេ សម្បថនោះមានអ្វីខ្លះទៅ? គឺថា សម្បថនោះ បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទប្រាកដជាថែទាំប្រាសាទ។
ហើយលោក បានបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារនៅបម្រើទាំងអស់ហ្នឹង សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការពា អ្នកអស់ហ្នឹងសូម្បីតែគេទៅធ្វើការ នៅក្រៅប្រាសាទជាដើម ឧទាហរណ៍ ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារនោះដែរ។ ហើយលោក ឲ្យការពារកុំឲ្យមានពួកបះបោរមកធ្វើបាបអ្នកស្រុកអស់នោះ។
ដូច្នេះសម្បថនេះ មិនដូចសម្បថ ដែលពួកអ្នករាជការ គេហៅតម្រួត ឲ្យធ្វើស្បថចំពោះមុខលោក ដែលគេ ចរចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គនោះមិនដូចគ្នាទេ។ នេះគឺយើងស្បថ យើងសម្រេចថា យើងទៅបម្រើអាទិទេពសិខរេស្វរៈ នៅនឹងភ្នំព្រះវិហារនេះ។
ព្រះបាទសូរ្យវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនា ថេរវាទ។ លោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុង សិលាចារឹកនេះ ឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាច របស់លោកបណ្តោះអាសន្ន លោកឲ្យ គេធ្វើលិង្គ៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ សុរិយវ៉ារមិស្វារៈ គឺឥសូរដែលមានឈ្មោះហៅថា សូរ្យវរ្ម័ននេះឯង ។
ហេតុអ្វីព្រាហ្មណ៍នេះ បម្រើស្តេចខ្មែរតាំងពីនៅវ័យក្មេង តាំងពីជំនាន់រជ្ជកាលព្រះបាទ ឧទ័យៈទិត្យវ្ម័នទី២ ដែលលោក កសាងប្រាសាទបាយ័ន ហើយរហូតមកដល់រជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី២។ លោកបានទទួលងារ ធំជាងគេបំផុត ក្នុងចំណោមព្រហ្មណ៍ ជាទីប្រឹក្សាផ្ទាល់របស់ព្រះបាទសូរ្យវរ្ម័នទី២ ហើយលោកតែងតាំងជា ព្រាហ្មណ៍ធំ សម្រាប់ធ្វើជារាជាភិសេកទាំងអស់របស់ស្តេច។ សេចក្តីសំខាន់នៃសិលាចារឹក ដែលទាក់ទង នឹងព្រះវិហារ គឺលោកជាអ្នកចាត់ចែងតបញ្ជាពីព្រះបាទ សុរិយវរ្ម័នទី២ ទ្រព្យសម្បត្តិទាំងប៉ុន្មាន សម្រាប់ប្រាសាទ ទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង គឺលោកជាចាត់ចែង។ ទ្រព្យសម្បត្តិភាគច្រើន ដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទាន ពីព្រះមហសក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រ ដ៏មានតម្លៃ និងជាវត្ថុមានតម្លៃមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខរេស្វរៈ ទាំងអស់។
ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមានអាទិទេពស្រីសិខរេស្វរៈ និងព្រាហ្មណ៍ទិវាករៈ លោកមានកិច្ចការ សម្រាប់ប្រាសាទព្រះវិហារ។ ព្រាហ្មណ៍ ទិវាការៈ ឬទិវាកនេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឲ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឲ្យពលសម្រាប់ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េច អាចបានធ្វើការ យកស្រូវ យកអង្ករហ្នឹង យកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ៕
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
ប្រាសាទព្រះវិហារនេះ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ ដងភ្នំមាសលក្ខណៈចោតខ្លាំង ពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។
ប្រាសាទព្រះវិហារនេះ មានចម្ងាយ ៤០៥គីឡូម៉ែត្រ ពីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ វិញ វាមានចម្ងាយត្រឹមតែ ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត ពេលទៅដល់ គេត្រូវដើរឡើងទៅលើឯភ្នំដងរែកនោះ តាមជណ្តើរមួយ ដែលអាចឲ្យយើងឡើងទៅដល់កំពូលភ្នំ តែម្តង ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។
![]() |
ប្រាសាទព្រះវិហារនេះ បានប្រគល់ឲ្យប្រទេសថៃ (ដោយពួកអាណាណិគមបារាំងក្នុងឆ្នាំ ១៩៥៤ តែត្រូវទាមទារបានមកវិញ ដោយការកាត់សេចក្តីពីតុលាការអន្តរជាតិ ក្រុងឡាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ)។ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១១៩៦២ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងឡាអេ សម្រេចឲ្យភាគីកម្ពុជា ជាអ្នកឈ្នះក្តីរវាងវិវាទកម្ពុជា-ថៃ លើប្រាសាទព្រះវិហារ។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហារ របស់កម្ពុជាចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសហូល្លង់។
តាមការស្រាវជ្រាវ ពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ព្រះបាទសូរ្យវរ្ម័នទី១ សោយរាជ្យនៅពាក់កណ្តាលទីមួយ នៃសត វត្សរ៍ទី១១។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេនោះ មានកំពស់៦២៥ម៉េត្រ។ (អង់គ្លេស ម៉ែត្រ៦១៥ ឯកសារបារាំង) ឬប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ ដែលមាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹងឈ្មោះ ហរិវាហៈ នៅក្នុង រជ្ជកាល ព្រះបាទរាជិន្ទ្រវរ្ម័ន្ន គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨។ គេបានសរសេរជាភាសាសំស្ត្រឹត និងជាភាសាខ្មែរ។ ពេលនោះ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាមឥន្ទ្រាយុទ្ធ លោកបានយកលិង្គមួយឈ្មោះស្រី សិខរេស្វរៈ មកតាំងមកប្រតិស្ឋនៅទីនេះ គឺប្រាសាទព្រះវិហារនេះឯង»។
![]() |
ពេលនោះអ្នកប្រាជ្ញ ដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនោះ គេសន្មត់ថា ទីតាំងទាំងប៉ុន្មាននោះ គឺមិនមែនដូចសព្វថ្ងៃនេះទេ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅ នៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គស្រីសិខរេស្វរៈ» ។
![]() |
សូរ្យវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះជាពល ជាស្រុក នៃភូមិ ដែលនៅជិតៗហ្នឹង គេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងអត់ដឹងថា ទីតាំងត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា ដែលជួយធ្វើនេះធ្វើនោះដើម្បីថែរក្សាលិង្គ។ ព្រះបាទ សូរ្យវរ្ម័នទី១លោកសុំឲ្យយកអ្នកទាំងនោះ ចូលមកស្បថឲ្យបានត្រឹមត្រូវ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្តនោះទេ សម្បថនោះមានអ្វីខ្លះទៅ? គឺថា សម្បថនោះ បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទប្រាកដជាថែទាំប្រាសាទ។
ហើយលោក បានបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារនៅបម្រើទាំងអស់ហ្នឹង សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការពា អ្នកអស់ហ្នឹងសូម្បីតែគេទៅធ្វើការ នៅក្រៅប្រាសាទជាដើម ឧទាហរណ៍ ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារនោះដែរ។ ហើយលោក ឲ្យការពារកុំឲ្យមានពួកបះបោរមកធ្វើបាបអ្នកស្រុកអស់នោះ។
ដូច្នេះសម្បថនេះ មិនដូចសម្បថ ដែលពួកអ្នករាជការ គេហៅតម្រួត ឲ្យធ្វើស្បថចំពោះមុខលោក ដែលគេ ចរចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គនោះមិនដូចគ្នាទេ។ នេះគឺយើងស្បថ យើងសម្រេចថា យើងទៅបម្រើអាទិទេពសិខរេស្វរៈ នៅនឹងភ្នំព្រះវិហារនេះ។
![]() |
- លិង្គមួយត្រូវបានយកទៅទុកនៅក្នុងខេត្តបាត់ដំបង គឺវត្តឯកគឺឈ្មោះថា ជ័យក្សេត្រព្រំប្រទសល់ខាងលិច ។
- នៅព្រំព្រទល់ខាងជើង គឺយកលិង្គមួយផ្សេងទៀត ដែលព្រះនាមដដែលនោះ យកមកទុកនៅព្រះវិហារ កំណត់បណ្តោះអាសន្ន ព្រំប្រទល់អំណាចរបស់លោក នៅផ្នែកខាងជើង
- មានមួយទៀតយកទៅទុកនៅលើភ្នំសូរិយាទ្រិ គឺភ្នំព្រះឥសូរយើង នៅខេត្តតាកែវសព្វថ្ងៃនេះហ្នឹងគឺផ្នែកទិសខាងត្បូង។
- ហើយមានមួយទៀត លិង្គឈ្មោះដដែលហ្នឹង គឺទុកនៅឦសានតិរថៈប្រហែលជានៅតាមដងទន្លេមេគង្គ ប្រហែលជានៅខាង ខេត្តក្រចេះ ស្ទឹងត្រែង ។

Post a Comment