Header Ads

មុខងារ អាសូត (N) និងសញ្ញាកង្វះជាតិអាសូតចំពោះដំណាំ និងប្រភព ដែលអាចទាញយកអាសូតបាន

ដោយៈ សេង ស៊ីដារ៉ូ

១-មុខងារអាសូត

-បង្កើនការលូតលាស់របស់ស្លឹក និងដើមទង ធាងរបស់ដំណាំ ព្រមទាំង ធ្វើឲ្យរុក្ខជាតិមានពណ៌បៃតង
-ធ្វើឲ្យមានលំនឹងក្នុងការប្រើប្រាស់ជីផូស្វ័រ និងប៉ូតាស្យូម
-ធ្វើឲ្យដំណាំពុំសូវមានសត្វល្អិតនិងជម្ងឺបំផ្លាញ
-បង្កើនសមាសធាតុប្រូតេអ៊ីនរបស់អាហារមួយចំនួន និងផ្តល់សារធាតុចិញ្ចឹមដល់ដំណាំ។

២-សញ្ញាកង្វះជាតិអាសូត

-ស្លឹកមានពណ៌បៃតងស្លែតនិងបន្ទាប់មកប្រែក្លាយជាពណ៌លឿង
-ការលូតលាស់ និងការរីកចម្រើនរបស់ស្លឹកខ្សោយ
-ដើមទងនិងមែកក្រិន
-ឫសតិច ត្រួយ និងផ្កាផ្លែតូចៗ។

៣.ប្រភពដែលអាចទាញយកអាសូតបាន៖

-នៅក្នុងដី នៅក្នុងដើមរុក្ខជាតិ និងស្លឹក នៅក្នុងឫស ឧ. ពពួកសណ្តែក ក្នុងជាលិការសត្វ។

រុក្ខជាតិមានជាតិអាសូតច្រើន ដូចជាអង្កាដី អង្កាញ់ ស្នោរ សណ្តែកបាយ សណ្តែកខ្មោច ទន្ទ្រាំងខែត្រ ហើយជាតិអាសូតក៏មាននៅក្នុងទឹកនោម អាចម៍ប្រចៀវ កាកសណ្តែក លាមកគោ ក្របី ជ្រូក មាន់ ទា …កាក សំណល់សល់ពីផ្ទះបាយ ជាដើម។

https://kronglungvek.com.kh

No comments

Powered by Blogger.