Header Ads

លោកជំទាវ ម៉ែន សំអន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទី ទាល់ក្រចំនួន ៣០០គ្រួសារ ក្រុងបាវិត និងផ្សព្វផ្សាយអំពីភាពជោគ ជ័យយ៉ាងត្រចះត្រចង់ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

ខេត្តស្វាយរៀង


ដោយៈ សេង ស៊ីដារ៉ូ


លោកជំទាវ ម៉ែន សំអន បានអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ ស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ។

លោកជំទាវ ម៉ែន សំអន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល ជានិច្ចកាលសម្ដេចតេជោតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

បន្ទាប់មកលោកជំទាវក៏បាននាំយកអំណោយ របស់លោកជំទាវ ឆឹង ណេង ចែកជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ក្នុង មួ គ្រួសារទទួល បាន ភួយ ១ អង្ករ ២០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល។

លោកជំទាវ ក៏បានធ្វើការផ្សព្វផ្សាយអំពីជោគជ័យយ៉ាងត្រចះត្រចង់ នៃ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែកមរា ឆ្នាំ២០២៣។

ការជោគជ័នេះ គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ការប្រកាន់ខ្ជាប់នូវការ អនុវត្តនយោបាយការបរទេសឯករាជ្យ និងគោលការណ៍នានា នៃធម្ម នុញ្ញរបស់អង្គការសហប្រជាជាតិ និងអាស៊ាន និងការដាក់ចេញនូវគោលនយោបាយដ៏ថ្មីស្រឡាងមួយទៀត ក្នុងការពង្រាយ អ្នកជំនាញកសិកម្មនៅគ្រប់ឃុំនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ វិស័យកសិកម្មនៅកម្ពុជា។

https://kronglungvek.com.kh

No comments

Powered by Blogger.