លោកជំទាវ មែន សំអន បានអញ្ជើញជួបសំណេះសំណាលបុគ្គលិក នារីបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានភាពកក់ក្តៅទាំង ផ្នែកផ្លូវច្បាប់ តាមរយៈក្រុម មេធាវីស្ម័គចិត្តសម្តេចតេជោសែន ក្នុង ករណីមានការរំលោភបំពាន
ដោយៈ សេង ស៊ីដារ៉ូ
លោកជំទាវ ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលបានចុះមូល ដ្ឋានរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើ ការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តរទេសចរណ៍ មនុសពេញវ័យ ចំនួនខណ្ឌ៣ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌកំបូល សរុប ៣០៦នាក់ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកជំទាវ ក៏បានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករឭកពីសំ ណាក់ពី សម្តេចតេជោសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលសម្តេចតែតែងគិតគូរយក ចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេស បុគ្គលិកបម្រើការងារសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលបាន អញ្ជើចូលរួមក្នុងថ្ងៃនេះ។ លោកជំទាវ ក៏បាននាំយកថវិការបស់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: ឯកឧត្តម ឃួង ស្រេង ជូន ដល់ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣០៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល។លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាពពេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ។ រាជរដ្ឋាភិបាល មិនដែលគិតពីនិន្នាការនយោបាយ តាមរយៈយុទ្ធសាស្ត្រ “អភិក្រមផ្ការីក” បានផ្ដល់ការឧបត្ថម្ភជាសម្ភារៈនិងថវិកាជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ ព្រមទាំងបានដាក់ចេញជាយុទ្ធសាស្ត្រច្រើន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ ដែលបានធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តរទេសចរណ៍ មានការងើបឡើង។
មិនត្រឹមប៉ុណ្ណោះសម្តេចតេជោសែន បានយកចិត្តទុកដាក់ចំពោះបុគ្គលិកក្រៅប្រព័ន្ធណាស់ ដោយបានសម្រេចចាត់ឲ្យ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គចិត្តសម្តេចតេជោសែន ដឹកនាំមេធាវី ដើម្បីបង្កើនការការពារក្តី និងបង្កើនភាពកក់ក្តៅផ្នែកផ្លូវច្បាប់ ជូនដល់បុគ្គលិកនារីក្រៅប្រព័ន្ធ ក្នុងករណីមានការរំលោភបំពាន ការរំលោភ និងអំពើហឹង្សានានា ដោយមិនចំណាយថវិកាទេនោះទេ៕
https://kronglungvek.com.kh
Post a Comment