Header Ads

មុនពេលកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិ កម្ពុជា វាយចូលដល់ទីក្រុងភ្នំពេញ សម្តេចព្រះនរោត្តម សីហនុ ត្រូវបាន ខ្មែរក្រហមជម្លៀសចេញពីភ្នំពេញ តាមយន្តហោះទៅកាន់ទីក្រុងប៉េកាំង

ដោយៈ សេង ស៊ីដារ៉ូ

មុនពេលកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា វាយចូលដល់ទីក្រុងភ្នំពេញ សម្តេចព្រះនរោត្តម សីហនុ ត្រូវបាន ខ្មែរក្រហមជម្លៀសចេញពីភ្នំពេញ តាមយន្តហោះទៅកាន់ទីក្រុង ប៉េកាំង ។ ហើយនៅឆ្នាំ១៩៨២ ព្រះអង្គបានសុខព្រះកាយ ចូលកាន់តំណែងជា ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យវិញ ដែលនៅពេលនោះ គឺជារដ្ឋា ភិបាលនិរទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងវត្តមានរបស់វៀតណាម នៅ កម្ពុជា។


សម្តេចព្រះនរោត្តម សីហនុ ក៏បានបង្កើតចលនាតស៊ូមួយផ្ទាល់របស់ ព្រះអង្គដែរ គឺរណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជាឯករាជ្យ អព្យាក្រឹត សន្តិ ភាព និងសហប្រតិបត្តិការ ដែលហៅកាត់តាមភាសាបារាំងថា FUNCINPEC។

ក្រោយពីវៀតណាមដកទ័ពចេញពីកម្ពុជា នៅឆ្នាំ១៩៨៩ សម្តេចព្រះ នរោត្តម សីហនុ បានលាលែងពីតំណែងជាប្រមុខរដ្ឋាភិបាលចម្រុះត្រី ភាគីកម្ពុជាប្រជាធិបតេយ្យ នៅខែកក្កដា ឆ្នាំ១៩៩១ ដើម្បីទៅធ្វើជា ប្រធាន "ក្រុមប្រឹក្សាជាតិជាន់ខ្ពស់" ដើរតួជាអ្នកសម្របសម្រួលក្នុងការ ចរចា រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ ដែលរួមមាន ចលនារាជា និយមហ្វ៊ុនស៊ិនប៉ិច, ចលនាខ្មែរក្រហម, រណសិរ្សរបស់លោកតាសឺន សាន និងភាគីរដ្ឋកម្ពុជា (អតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា)។

ការចរចានេះបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព នៅ ទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ហើយសម្តេចព្រះនរោត្តម សីហនុ ដែលបាននិរទេសព្រះកាយទៅក្រៅប្រទេសអស់រយៈ ពេល ជាងមួយទសវត្សរ៍មកហើយនោះ ក៏បានយាងចូលមកក្នុងប្រទេស កម្ពុជាវិញ នៅថ្ងៃ១៤ វិច្ឆិកា ឆ្នាំ១៩៩១ ដោយមានការទទួលអបអរសាទរ យ៉ាងឱឡារិក ក្រុងឋានៈជាបិតាឯករាជ្យ និងបង្រួបបង្រួមជាតិ។

ថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ ៣៨ឆ្នាំ ក្រោយពីបានដាក់រាជ្យ សម្តេចព្រះ នរោត្តម សីហនុ ក៏បានឡើងគ្រងរាជ្យជាលើកទីពីរ ក៏ប៉ុន្តែការគ្រងរាជ្យ ជាលើកទីពីរនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ គឺ “ព្រះមហាក្សត្រទ្រង់គ្រងរាជ្យ តែមិនកាន់អំណាច”។

១១ឆ្នាំក្រោយ ការឡើងគ្រងរាជ្យនេះ សម្តេចព្រះនរោត្តម សីហនុ ក៏បាន ប្រកាសដាក់រាជ្យជាលើកទី២ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ ហើយចាប់ ពីពេលនោះមក ព្រះអង្គបានចំណាយពេលភាគច្រើនគង់នៅក្រៅប្រទេ ស ជាពិសេស គឺដើម្បីព្យាបាលជំងឺនៅទីក្រុងប៉េកាំង ដែលជាហេតុធ្វើ​ឲ្យព្រះអង្គបាត់ព្រះភ័ក្រ្ត ឃ្លាតព្រះកាយ ពីសាធារណៈជន។

បើទោះបីជាយ៉ាងនេះក៏ដោយ សម្រាប់ប្រជារាស្រ្តកម្ពុជាជាទូទៅ សម្តេច​ព្រះនរោត្តម សីហនុ នៅតែជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ និងជាបិតាឯករាជ្យជាតិជាប់ជានិច្ច៕

https://kronglungvek.com.kh

No comments

Powered by Blogger.