Header Ads

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលព្រះអង្គត្រូវបានក្រុមរបស់សេនា ប្រមុខលន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់ពីតំណែង ក្នុងពេលដែលព្រះអង្គកំពុងបំពេញទស្សនកិច្ច នៅទីក្រុងម៉ូស្គូ សហភាពសូវៀត

ដោយៈ សេង ស៊ីដារ៉ូ

ក្រោយទទួលបានឯករាជ្យ ព្រះបាទនរោត្តម សីហនុ បានដាក់រាជ្យ ទៅ ឲ្យព្រះបិតារបស់ព្រះអង្គ គឺព្រះបាទនរោត្តម សុរាម្រិត នៅខែមេសា ឆ្នាំ ១៩៥៥ ដើម្បីទៅបង្កើត និងដឹកនាំចលនា “សង្គមរាស្រ្តនិយម” ហើយ ទទួលងារជា “សម្តេចព្រះឧបយុវរាជ”។


ចាប់ពីពេលនោះមក សម្តេច ព្រះនរោត្តម សីហនុ បានកាន់អំណាច
ជាប់ រហូត ជានាយករដ្ឋមន្រ្តី និងជាប្រមុខរដ្ឋផង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ ដែលព្រះអង្គ ត្រូវបានក្រុមរបស់សេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់ពីតំណែង ក្នុងពេលដែល ព្រះអង្គកំពុងបំពេញទស្សនកិច្ច នៅទីក្រុងម៉ូស្គូ សហភាពសូវៀត។

ក្រោយពីត្រូវទម្លាក់ពីតំណែង ព្រះអង្គបានយាងចេញពីម៉ូស្គូ ទៅកាន់ទី ក្រុងប៉េកាំង ប្រទេសចិន បង្កើតជារណសិរ្សរួបរួមជាតិកម្ពុជា រួមជាមួយ នឹងក្រុមខ្មែរក្រហម ហើយបានប្រកាសអំពាវនាវឲ្យប្រជាជនកម្ពុជា រត់ ចូលព្រៃកាន់អាវុធ ដើម្បីតស៊ូប្រឆាំងនឹងរបបលន់ នល់។

ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមវាយចូលដល់ទីក្រុងភ្នំ ពេញ រំលាយរបបសាធារណរដ្ឋខ្មែរ ហើយបង្កើតជារបបកម្ពុជាប្រជា ធិបតេយ្យ ដោយមានសម្តេចព្រះនរោត្តម សីហនុ ជាប្រមុខរដ្ឋ។ ក៏ប៉ុន្តែ មួយឆ្នាំក្រោយមក នៅខែមេសា ឆ្នាំ១៩៧៦ ព្រះអង្គបានលាលែងចេញ ពីតំណែងជាប្រមុខរដ្ឋ ហើយត្រូវរដ្ឋាភិបាលខ្មែរក្រហមបង្ខំឲ្យគង់តែនៅ ក្នុងវាំង ក្នុងទីក្រុងភ្នំពេញ រហូតដល់ខែមករា ឆ្នាំ១៩៧៩។

https://kronglungvek.com.kh

No comments

Powered by Blogger.