Header Ads

លោកជំទាវ ម៉ែន សំអន នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកសមាជិការ គណបក្សប្រជាជន និងផ្តាំផ្ញើរដល់មន្រ្តី ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេ ភូមិ និងប្រធានមណ្ឌលសុខភាព ត្រូវដោះស្រាយនូវសំណូមពរ និងការ ផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា

ខេត្តស្វាយរៀង


ដោយៈ សេង ស៊ីដារ៉ូ


កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ម៉ែន សំអន អនុប្រធាន គណបក្សប្រជាជនកម្ពុជា បាននាំយកអង្កររបស់សម្តេចតជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គណ
បក្សស្រុកស្វាយជ្រំ និងគណបក្សកំពង់រោទិ៍ នៃខេត្តស្វាយរៀង។

លោកជំទាវ ក៏បាននាំយកការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិកសមាជិការ គណបក្សប្រជាជន ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខ ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

ខណៈនោះដែលលោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើរដល់មន្រ្តី ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេភូមិ និងប្រធាន​មណ្ឌលសុខភាព ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយ
ជូនគាត់ ឲ្យបានទាន់ពេលវេលា។ លោកជំទាវ ក៏បានជម្រុញឲ្យមូលដ្ឋានជួយ ពន្លឿនដល់ប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះ និងពិនិត្យបញ្ជី ឈ្មោះបោះឆ្នោត ពីព្រោះថ្ងៃស្អែកជាថ្ងៃចុងក្រោយ នៃការចុះឈ្មោះ តាមការកំណត់របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ។

បន្ទាប់លោកជំទាវ ក៏បានចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដូចជាអង្ករជូនដល់ ស្រុក ទាំងពីររួមមាន៖ ឃុំទាំង ១១ នៃស្រុកកកំពង់រោទិ៍ បានអង្ករ ៦តោន និង ថវិកា ២លាន២០ម៉ឺនរៀល និងគណបក្សស្រុកកំពង់រោទិ៍ ១តោន និង ថវិកា ១លានរៀល ចំណែកឯឃុំ ទាំង ១៦ នៃស្រុកស្វាយជ្រំ ទទួលបាន អង្គរ ១៧តោន និងថវិកា ៣លាន២០ម៉ឺនរៀល និងគណបក្សស្រុក ស្វាយជ្រំទទួលបាន ៤តោន និងថវិកា ១លានរៀល៕

https://kronglungvek.com.kh

No comments

Powered by Blogger.