Header Ads

លោកជំទាវ ម៉ែន សំអន បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផល ការងារ ឆ្នាំ២០២២ និង លើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួង កិច្ចការនារី ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលសម្រេចបាន រួមទាំងចំ ណុចខ្វះខាត បញ្ហាប្រឈម និងចំណុចខ្លាំង

ដោយៈ សេង ស៊ីដារ៉ូ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិស ដៅការងារ ឆ្នាំ ២០២៣ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ។

សន្និបាតនេះ ពិតជាមានសារៈសំខាន់ ដែលជាការជួបជុំរវាងអ្នករៀបចំ យុទ្ធសាស្រ្ត អ្នកអនុវត្ត និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញនូវលទ្ធ ផលសម្រេចបាន រួមទាំងចំណុចខ្វះខាត បញ្ហាប្រឈម ចំណុចខ្លាំង និងកាលានុវត្តភាពនានា។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា នៅក្នុងការអនុវត្តការ ងាររបស់ក្រសួង និងមន្ទីរកិច្ចការនារី ក៏ដូចជាការអនុវត្តផែនការយុទ្ធ សាស្រ្ត នារីរតនៈ ទី៥ ក្នុងរយៈពេលឆ្នាំ២០២២ កន្លងមក និងលើកទិស ដៅសម្រាប់ឆ្នាំ២០២៣ ជាពិសេសរួមចំណែកធ្វើឱ្យកាន់ប្រសើរ ឡើងនូវ សិទ្ធិ ស្ថានភាព ឋានៈ និងតួនាទី របស់ស្រ្តីនៅក្នុងគ្រួសារ និងសង្គមជាតិ ។

លោកជំទាវ ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ក្រសួងកិច្ចការនារី ក្រោមការដឹកនាំរបស់លោកជំទាវរដ្ឋមន្ត្រី អ៊ឹង កន្ថា ផាវី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំ ណែកក្នុងការដឹកនាំ ការសម្របសម្រួល និងការអនុវត្ត រៀបចំព្រឹត្តិ ការណ៍ដោយសម្រេចបានសមិទ្ធផលពាក់ព័ន្ធនឹងស្រ្តី សម្រាប់ថ្នាក់ តំបន់នៅពេលដែលកម្ពុជា ធ្វើជាប្រធានប្ដូរវេនអាស៊ាន ក្នុងនោះរួមមាន ការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គ មហាសេនាបតី ហ៊ុន សែន រួមទាំព្រឹត្តិការណ៍ពាក់ ព័ន្ធនានា ការរៀបចំសេចក្តីថ្លែងការណ៍ ស្តីពីការបំផុសសហគ្រិនភាព ស្ត្រីក្នុងអាស៊ាននិងផែនការសកម្មភាពថ្នាក់តំបន់ ស្តីពីស្រ្តីសន្តិភាព និងសន្តិសុខ ដែលទទួលបានការអនុម័ត ដោយប្រមុខដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៤០ និងទី៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងមកនេះ ។

លោកជំទាវបាន អំពាវនាវដល់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និង ប្រជាជនគ្រប់រូប ចូលរួមគាំទ្រ និងអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមភាពយេន ឌ័រ ដើម្បី បង្កឱកាសឱ្យស្រ្តីនិងក្មេងស្រីបានចូលរួមយ៉ាងពេញលេញ ព្រមទាំង ទទួល ភោគផលពីកិច្ចអភិវឌ្ឍនៅគ្រប់ជំនាន់តទៅមុខទៀត។

ជាពិសេស សូមក្រសួងកិច្ចការនារី បន្តការពង្រឹង និងពង្រីកកិច្ចសហ ការដ៏ល្អប្រពៃជាមួយដៃគូ អភិវឌ្ឍន៍នានា ក្នុងការអនុវត្តសកម្មភាព របស់ក្រសួង តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍរបស់ រាជរដ្ឋាភិបាល ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្កើតសមិទ្ធផលថ្មីៗថែមទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បី សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងភាពចម្រើនរុងរឿង របស់ស្រ្តី ក្មេងស្រី និងគ្រួសារខ្មែរ៕

https://kronglungvek.com.kh

No comments

Powered by Blogger.