Header Ads

២ ធ្នូ ១៩៧៨ ជាថ្ងៃបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ក្រោ យមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” បានបង្កើតឡើងនៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ

ដោយៈ សេង ស៊ីដារ៉ូ

២ ធ្នូ ១៩៧៨ ជាថ្ងៃបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែល ក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ។

“រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ជាចលនាមហាជនអ្នក ស្នេហាជាតិ បានបង្កើតឡើងនៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ ក្រោមការដឹកនាំសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត។

ការអំពាវនាវរបស់រណសិរ្ស ធ្វើឱ្យប្រជាជនគ្រប់ទិសទីបានក្រោកឈរ រួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដោយទទួលបានការជួយឧបត្ថម្ភយ៉ាងធំធេងពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោកផងដែរ។ មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវ សម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រ កម្ពុជា ហើយបាន បើកឡើងនូវទំព័រសករាជថ្មី ជូនប្រជាជនកម្ពុជា យើងឲ្យទទួលបានមក វិញនូវ សិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុ ភូមិរហូតមកដល់សព្វថ្ងៃនេះ។ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ៧មករាទេ ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។

យើងទាំងអស់គ្នាត្រូវចងចាំថា ទម្រាំយើងទទួលបានសុខសន្តិភាព និង ការអភិវឌ្ឍដូចសព្វថ្ងៃនេះ យើងបានធ្វើដំណើរយ៉ាងវែងឆ្ងាយ បានឆ្លង កាត់ឧបសគ្គ និងលះបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដូច្នេះសូមបងប្អូន ជនរួមជាតិ បន្តស្មារតីជាតិនិយម ថែរក្សា ការពារសុខសន្តិភាព ដែល បានមកដោយលំបាកនេះ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យបាន ជឿនលឿន រីកចម្រើនបន្ថែមទៀត៕

https://kronglungvek.com.kh

No comments

Powered by Blogger.