ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា សារព័ត៌មានដើរតួនាទីសំខាន់ណាស់ ដើម្បី ជួយជំរុញលទ្ធិប្រជាធិបតេយ្យ និងការកើនឡើងនៃការយល់ដឹងរបស់ ប្រទេសជាតិ តាមរយៈការបញ្ជូនសារឲ្យប្រជាពលរដ្ឋបានដឹង បានថ្លឹង ថ្លែង បានគិតគូរ និងសម្រេចចិត្ត
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា សារព័ត៌មានដើរតួនាទីសំខាន់ណាស់ ដើម្បីជួយជំរុញលទ្ធិប្រជាធិបតេយ្យ និង ការកើនឡើងនៃការយល់ដឹង របស់ប្រទេសជាតិតាមរយៈការបញ្ជូនសារឲ្យប្រជាពលរដ្ឋបានដឹង បាន ថ្លឹងថ្លែង បានគិតគូរ និងសម្រេចចិត្ត។ ជាងនេះទៅទៀត សារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ វិភាលើស្ថានភាពនយោបាយ ផ្លាស់ ប្តូរផ្នត់គំនិត ការលើកកម្ពស់វិបុលភាពនៃសង្គមសេដ្ឋកិច្ច រក្សាសុខដុម នីយកម្មសង្គមជាតិ ក៏ដូចជាជំរុញលទ្ធិប្រជាធិបតេយ្យដែលស្របតាម បរិបទនៃសង្គមនិមួយៗ។
ព័ត៌មានពិតជាលឿនរហ័ស និងសំខាន់ណាស់ តែត្រូវប្រាកដថាព័ត៌មាន ទាំងនោះមិនប៉ះពាល់សន្តិសុខជាតិ ឬបូរណភាពទឹកដីឡើយ។ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២២ រូបខ្ញុំមានឱកាសបានចូលរួមក្នុងសិក្ខាសាលាបច្ចេកទេស លើ ការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ហើយបានស្តាប់បទ បង្ហាញ និងការជជែកវែកញែកពីសំណាក់វាគ្មិនដែលមានទាំង បទពិ សោធន៍ និងចំណេះដឹងទាំងក្នុងប្រទេស និង ប្រចាំតំបន់។ អ្វីដែលខ្ញុំ បានកត់សម្គាល់នោះ គឺ វិស័យផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ជាវិស័យ ជំនាញមួយ ដែលទាមទារវិជ្ជាជីវៈខ្ពស់ក្នុងការអនុវត្តការងារ នេះ ហើយដោយមានការប្រយ័ត្នប្រយែង ខ្ពស់ បំផុតទាំងការងារបច្ចេក ទេស និងខ្លឹមសារច្បាស់លាស់ ហើយដែលស្របជាមួយបរិបទនៃដំ ណើរវិវឌ្ឍ របស់សង្គម រួមទាំងការលើកស្ទួយ កិត្តិយស ក៏ដូចជាកិត្យា នុភាពរបស់ប្រទេសជាតិ។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា ការផ្សារភ្ជាប់ជាមួយសារៈ សំខាន់នៃវិជ្ជាជីវៈនេះ ខ្ញុំចង់ឃើញនិស្សិតសារព័ត៌មានក្លាយជាអ្នក ដឹកនាំប្រទេសកម្ពុជានៅថ្ងៃអនាគតផងដែរ។
ហើយសិក្ខាសាលាបច្ចេកទេសលើការងារផ្សព្វផ្សាយ និងទំនាក់ទំនង សាធារណៈ ក្រោមប្រធានបទ «ការបង្កើតសារ បញ្ជូនសារ និងឥទ្ធិពល នៃ (សារ) ព័ត៌មានលើសង្គមយុវជន» នេះ ពិតជាមានសារៈសំខាន់ ជា ពិសេសក្នុងបរិបទនៃសង្គមឌីជីថល ក្នុង ពេលបច្ចុប្បន្ន ហើយខ្ញុំសូម លើកទឹកចិត្តឲ្យមានការរៀបចំកម្មវិធីបែបនេះបន្តទៅទៀត៕
https://kronglungvek.com.kh
Post a Comment