Header Ads

ប្រវត្តិការសិក្សាសម្តេចតេជោ ហ៊ុន សែន ៖ នៅឆ្នាំ១៩៩១ សម្តេចបាន ទទួល បរិញ្ញាបត្រផ្នែកនយោបាយពី Cambodian Tertiary Education និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយពី National Political Academy នៅ ទីក្រុងហាណូយ

ដោយៈសេង ស៊ីដារ៉ូ


សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់បឋមសិក្សា នៅឯស្រុកកំណើត នៅឆ្នាំ១៩៦៥ សម្តេចបានមករស់នៅរាជធានីភ្នំពេញដោយស្នាក់នៅ វត្តនាគវ័ន និងសិក្សានៅវិទ្យាល័យឥន្ទ្រទេវី ដើម្បីបន្តការសិក្សាថ្នាក់អនុ វិទ្យាល័យ។


នៅឆ្នាំ១៩៩១ សម្តេចបានទទួល បរិញ្ញាបត្រផ្នែកនយោបាយពី Cambodian Tertiary Education និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយពី National Political Academy នៅទីក្រុងហាណូយ។

នៅឆ្នាំ១៩៩៥ សម្តេចបានទទួលបណ្ឌិតកិត្តិយស “ បណ្ឌិតនយោបាយ វិជ្ជាសាស្រ្ត ” ពីសាកលវិទ្យាល័យ Southern California University for Professional Studies, USA សហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៩៦ សម្តេច បានទទួលបណ្ឌិតច្បាប់ពីមហាវិទ្យាល័យ IOWA Wesleyan College, USA សហរដ្ឋអាមេរិក។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ នាទីក្រុងសេអ៊ូល គណៈកម្មាធិការ​ផ្តល់​រង្វាន់​នៃសាកលវិទ្យាល័យ Graduate School of Dankook University ក្នុងប្រទេសកូរ៉េខាងត្បូង បានផ្តល់បណ្ឌិតកិត្តិយស ផ្នែក​វិទ្យាសាស្រ្តនយោបាយ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចខិតខំប្រឹប្រែងផ្សះផ្សាជាតិ ការស្តារឲ្យមានសន្តិភាព និងស្ថិរភាព​ឡើងវិញក្នុងប្រទេសកម្ពុជា ការបង្កើតឲ្យមានទំនាក់ទំនងការទូត​រវាង​ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងការខំប្រឹងប្រែងរបស់សម្តេច លើកិច្ចសហប្រតិបត្តិការចំពោះប្រទេសក្នុង អាស៊ាន។

នៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០០១ សម្តេច ហ៊ុន សែន ទទួលបានបណ្ឌិត​កិត្តិយសផ្នែក "វិទ្យាសាស្រ្តនយោបាយ "(Honoris Causa) ក្នុងវិស័យ​ទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ University of Ramakam​heng ​ប្រទេស ថៃឡង់ដ៍។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ ទេសាភិបាល និងព្រឹទ្ធសភា នៃសា​កល​វិទ្យាល័យអន្តរជាតិ អាយរីស Irish International University នៃ​សហភាពអឺរ៉ុបក៏បានធ្វើអំណោយដ៏ខ្ពង់ខ្ពស់ ថ្នាក់"បណ្ឌិតកិត្តិយ​ស​ទស្សនវិជ្ជា" ក្នុងផ្នែកវិទ្យាសាស្រ្តនយោបាយជូនសម្តេច ហ៊ុន សែន ជាការឆ្លើយតបទៅនឹងការទទួលស្គាល់នូវការ លះបង់ និងការបង្កើត​សមិទ្ធផលធំៗរបស់សម្តេច។ ក្នុងឆ្នំាជាមួយគ្នានេះដែរ សាកលវិទ្យា​ល័យ អន្តរជាតិ អាយរីសក៏បានប្រគល់នូវមេដាយ កិត្តិយសខ្ពស់​បំ
ផុត​ជូនសម្តេច ហ៊ុន សែន ផងដែរ។

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជា បានប្រគល់​ថ្នាក់បណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយជូនសម្តេច ហ៊ុន សែន ជាការឆ្លើយតបទៅនឹងការលះបង់ដើម្បី​សម្រេចបាននូវសមិទ្ធ​ផលធំៗ ក្នុងការការពារ ការកសាង និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា​ក្រោម​ការ​ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច តាមវិទ្យាសាស្រ្តនយោបាយ​ទំនើបជឿនលឿនក្នុងការកែទម្រង់គ្រប់វិស័យ ជាពិសេសវិស័យអប់រំ និងរក្សាការផ្សះផ្សាជាតិ ស្ថិរភាព សន្តិភាព និងការបង្រួបបង្រួម​ក្នុង​តំបន់។

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់​សា​ធា​រណៈ​រដ្ឋ​កូរ៉េ​(កូរ៉េខាងត្បូង) សាកលវិទ្យាល័យ ស៊ូន ជុន ហ្យ៉ាង នាទី​ក្រុង សេអ៊ូល បានធ្វើជាអំណោយថ្នាក់បណ្ឌិតកិត្តិយសទស្សនវិជ្ជា ផ្នែក​វិទ្យាសាស្រ្ត​នយោបាយជូនសម្តេច ហ៊ុន សែន ដើម្បីជាសក្ខីភាពនៃ​ការ​ទទួលស្គាល់លើការដឹកនាំប្រកបដោយគតិបណ្ឌិត ក្នុងការកសាង​ឡើង​វិញ និងការខិតខំប្រឹងប្រែង លះបង់កំលាំងកាយ កំលាំងចិត្តក្នុងការ​ស្វែង​​រក​សន្តិ​ភាព វិបុលភាព ក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍​ទាំង​មូល និងជាពិសេសលើការពង្រឹងទំនាក់ទំនងមិត្តភាពជាមួយ សាធា​រណៈ​រដ្ឋកូរ៉េ។

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្នុងអាកប្បកិរិយា ដោយក្តីគោរព និងកោត​សរសើរអស់ពីដូងចិត្ត ចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់ដ៏​សំបូរ​បែប​របស់ សម្តេច ហ៊ុន សែន នៅក្នុងពិភពលោកដែលមានការ​អប់រំ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ចំពោះប្រជាជនរបស់សម្តេច និង​ការពង្រឹងទំនាក់ទំនង កម្ពុជា-ថៃយ៉ាងទូលំទូលាយ។

ក្រុមប្រឹក្សានៃសាកលវិទ្យាល័យ បានសម្តេចចៅព្រះយ៉ារាជចាផាត់ បាន​សម្រេចជាឯកច្ឆន្ទប្រគល់ថ្នាក់បណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកអប់រំ សំ​រាប់​ការអភិវឌ្ឍន៍តំបន់ ជូនសម្តេច ហ៊ុន សែន ជាការទទួលស្គាល់តួនាទី​របស់សម្តេចក្នុងការអភិវឌ្ឍន៍ប្រទេសតាមរយៈការ អប់រំ និងបានចូលរួម​ចំណែកក្នុងការពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

នៅថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ២០០៧ ក្រសួងអប់រំ និងបណ្តុះបណ្តាល​ប្រទេស​​វៀត​ណាម តាមរយៈសាកលវិទ្យាល័យជាតិអប់រំ នាទីក្រុង​ហាណូយបានផ្តល់ថ្នាក់បណ្ឌិតកិត្តិយស(the Degree of Doctor Honoris Causa) ផ្នែកអប់រំជូនសម្តេច ហ៊ុន សែន ជាការដឹងគុណ​ចំពោះការចូលរួមចំណែករបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ដែលទទួលបានលទ្ធផលយ៉ាងឆាប់រហ័សរបស់ខ្លួន
និង​ភាពរីកចំរើនគួរអោយគាត់សំគាល់ក្នុងប៉ុន្នានឆ្នាំថ្មីៗនេះ។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ក្នុងរាជធានីភ្នំពេញ គណៈកម្មាធិការផ្តល់​រង្វាន់នៃសាកលវិទ្យាល័យ Graduate School of Dankook University កូរ៉េខាងត្បូង បានផ្តល់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច Honoris Causa ជូនសម្តេច​តេជោ ហ៊ុន សែន ជាការទទួលស្គាល់នូវការចូលរួមចំណែករបស់​សម្តេ​ច ក្នុងដំណើរឆ្ពោះទៅរកការ ពង្រឹងកិច្ចសហប្រតិបត្តការរវាងសាធា​រ​ណៈ​រដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។

https://kronglungvek.com.kh

No comments

Powered by Blogger.