ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមអបអរសាទរបំផុតជូនចំពោះរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំ ពាក់ព័ន្ធ បានបញ្ជប់ដោយជោគជ័យ
ដោយៈ សេង ស៊ីដារ៉ូ
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បាន បញ្ជប ដោយជោគជ័យ ជាមួយនឹងផ្លែផ្កាគួរជាទីមោទនៈបំផុតសម្រាប់ កម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតជូនចំពោះរាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះភាពជោគ ជ័យជាប្រវត្តិសាស្រ្តនេះ។
យើងខ្ញុំក៍សូមថ្លែងអំណរគុណជាពិសេសដល់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ រួមជាមួយនឹងមន្រ្តីកិច្ចការបរទេសគ្រប់ជាន់ថ្នាក់ ចំពោះ ការដាក់ចេញ និងចូលរួមអនុវត្តនូវផែនការការងារបានយ៉ាង មានប្រ សិទ្ធិភាព មិនថាលើទិដ្ឋភាពនយោបាយ ខ្លឹមសារ និងបច្ចេកទេស។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបន្តថា ភាពជោគជ័យនេះ ក៏មិនអាចផ្តាច់ ចេញផងដែរ ពីការចូលរួមយ៉ាងសស្រាក់សស្រាំពីថ្នាក់ដឹកនាំ កំពូលៗ នៃស្ថាប័នជាតិនានា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ដោយធ្វើ យ៉ាងណាឲ្យកិច្ចប្រជុំទាំងមូលប្រព្រឹត្តិទៅបានដោយរលូន។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបន្ថែមទៀតថា ក្នុងនាមជាប្រជាពលរដ្ឋ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែង និងសូមសំដែងនូវភាពជឿជាក់ ខ្ពស់បំផុតចំពោះសមត្ថភាពកម្ពុជា មិនថាក្នុងពេលបច្ចុប្បន្ន និងទៅអនា គត។
https://kronglungvek.com.kh
Post a Comment