ឯកឧត្តម ហ៊ុន ម៉ានី៖ បើយើងក្រឡែកទៅមើលឆ្នាំ១៩៧៧ ដឹកនាំដោយ សមមិត្ត ហ៊ុន សែន ផ្តើមការតស៊ូដាក់ជីវិត រើបំរះចេញពីរបបខ្មែរក្រហម ដ៍ខ្មៅងងឹត
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ អំពីយុទ្ធជនមួយក្រុមតូច ដឹកនាំដោយសមមិត្ត ហ៊ុន សែន ផ្តើមការតស៊ូ ដាក់ជីវិត រើបំរះចេញពីរបបខ្មែរក្រហមដ៍ខ្មៅងងឹត។ កាលនោះ តើ មនុស្សប៉ុន្មាននាក់ ដែលគិតថា គាត់អាចទទួលបានជោគជ័យ និងអាច ដឹកនាំប្រទេសរហូតបានមកដល់ថ្ងៃនេះ?
ឯកឧត្តម ហ៊ុន ម៉ានី បានរំលឹកទៀតថា ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាត្រូវបានរំដោះទាំងស្រុងចេញពីរបបខ្មែរក្រហម តាំងពីបាតដៃ ទទេ កម្ពុជាត្រូវបន្តរស់ដោយពឹងខ្លួនឯងចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ
១៩៨៩ ក្រោមទណ្ឌកម្មសេដ្ឋកិច្ចដ៍ធ្ងន់ធ្ងរពីប្រទេសបច្ចិមលោក ដែលមាន ចេតនាដាក់កម្ពុជាឲ្យនៅឯកកោ។ ទោះយ៉ាងនេះក្តី កម្ពុជាបន្តរស់ដោយខ្លួនឯងយ៉ាងអង់អាច រហូតដល់មានកិច្ច សន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឈានទៅ ដល់ការបោះឆ្នោតសកលឆ្នាំ១៩៩៣ ដែលកាលនោះ សន្តិភាព ពេញលេញក៍រកមិនទាន់បាន ទោះមានជំនួយពីអង្គការសហ ប្រជាជាតិ។ សង្រ្គាមនៅបន្ត ដែលតម្រូវឲ្យកម្ពុជា ត្រូវបន្តដោះ ស្រាយបញ្ហាផ្ទៃក្នុងជាច្រើន ដោយខ្លួនឯងជាថ្មី។
ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្មះ-ឈ្មះ ដែលផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន សន្តិភាពពេញលេញបានកើតមានឡើង ហើយខ្មែរគ្រប់ភាគីបានក្លាយជាអ្នកឈ្មះ ក្រោមនយោបាយដែល ដាក់ចេញដោយខ្មែរខ្លួនឯង។ នេះជាសន្តិភាព ដែលកើតមានឡើង ក្រោមការលះបង់ ការប្រឹងប្រែង និងការតម្តល់ប្រយោជន៍ជាតិខ្មែរ
ជាធំ។
សន្តិភាពពេញលេញ បានក្លាយជាមូលដ្ឋានដ៏រឹងមាំ ដែលអាចឲ្យកម្ពុជា បោះជំហ៊ានដ៏ស្វាហាប់លើគ្រប់វិស័យ។ ក្រៅពីវិស័យអប់រំ សុខាភិបាល និងវិស័យសំខាន់ៗផ្សេងៗទៀត វិស័យសេដ្ឋកិច្ចបានរីកធំធាត់គួរឲ្យកត់ សម្គាល់។ ជាង ០២ ទស្សវត្សចុងក្រោយ កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេមួយ ក្នុងចំណោម០៦ ប្រទេសលើលោក ដែលមានសេដ្ឋកិច្ចរីកចម្រើនក្នុងរង្វង់ ០៧%។ ក្រៅពី វិស័យសេដ្ឋកិច្ច ការរីកចម្រើនក្នុងវិស័យការទូត ក៏ជាចំណុចដ៏សំខាន់ មួយ ដែលគួរឲ្យកត់សម្គាល់។
កម្ពុជា ដែលធ្លាប់តែជាប្រទេសខ្ទេចខ្ទាំដោយសារសង្គ្រាម និងដែលធ្លាប់ ស្នើសុំទាំងជំនួយសង្គម និងមនុស្សធម៌ ពីបណ្តាប្រទេសនានាលើលោក បានក្លាយជាប្រទេស ដែលផ្តល់ជំនួយទៅបណ្តាប្រទេសផ្សេងៗ នោះ ទៅវិញ។ កម្ពុជា បានក្លាយទៅជាប្រធាន និងសមាជិកអង្គការអន្តរជាតិ ធំៗជាច្រើន រួមជាមួយនឹងអង្គការ ក្នុង តំបន់ ដែលក្នុងនោះរួមមាន សមាគមប្រជាជាតិអាស៊ីអាគ្មេយ៍ (ASEAN) នេះជាអាទិ៍។
ក្នុងពេលថ្មីៗនេះ កម្ពុជាមិនត្រឹមតែបានចូលរួមក្នុងការសម្របសម្រួល លើយន្តការតំបន់ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទី ជាអ្នកកាច់ចង្កូតនាវាតំបន់ និងអន្តរជាតិផងដែរ។ តើនេះជារឿងចៃដន្យ ទេ? ការអញ្ជើញចូលរួមពីបណ្តាប្រមុខថ្នាក់ដឹកនាំកំពូលៗ លើលោកនៅ ពេលនេះ ឆ្លុះបញ្ជាំងយ៉ាងច្បាស់ពីតួនាទីដ៍សំខាន់របស់កម្ពុជា ការជឿ ទុកចិត្តលើកម្ពុជា និងការឲ្យតម្លៃដល់កម្ពុជា។ ភាពជោគជ័យនៅថ្ងៃនេះ មិនមែនជារឿងចៃដន្យឡើយ ហើយក៏មិនមែនជាអ្វី ដែលបរទេសណា ម្នាក់បានផ្តល់ឲ្យកម្ពុជាឡើយ។ ភាពជោគជ័យនៅថ្ងៃនេះ ជាញើស ជា ឈាមរបស់កម្ពុជាសុទ្ធសាធ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ប្រមុខ រាជរដ្ឋាភិបាលយើង ជាមួយនឹងការបន្តគាំទ្ររបស់ខ្មែរយើងម្នាក់ៗ លើការដឹកនាំដ៏ត្រឹមត្រូវនេះ។
https://kronglungvek.com.kh
Post a Comment