Header Ads

បទពិសោធន៍ការងាររបស់សម្តេចតេជោ ហ៊ុន សែន

ដោយៈ សេង ស៊ីដារ៉ូ


នៅឆ្នាំ១៩៧៩-១៩៩៣ សម្តេច ហ៊ុន សែន បានកាន់តួនាទីជាច្រើនក្នុង រដ្ឋបាលកម្ពុជា (សាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងបន្ទាប់មករដ្ឋ កម្ពុជា) សម្តេចកាន់តំណែងជារដ្ឋមន្ត្រីការបរទេស នៅឆ្នាំ១៩៧៩ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨១ ដល់ ឆ្នាំ១៩៨៥ និងពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១ ជានាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីការបរទេស។


នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ សម្តេច ហ៊ុន សែន បានទទួលយក និង ស្បថចូលកាន់តំណែងជាសមាជិក នៃសមាគមមេធាវីកម្ពុជា (គណៈមេ ធាវីកម្ពុជា)។ សម្តេច ហ៊ុន សែន បច្ចុប្បន្នជានាយករដ្ឋមន្ត្រីប្រទេស កម្ពុជា ហើយលោកជាមេដឹកនាំដ៏សំខាន់មួយរូបក្នុងជួរ គណបក្ស ប្រជាជនកម្ពុជាផងដែរ។

សម្តេតេជោ ហ៊ុន សែន៖ កិត្ដិយស គ្រឿងឥស្សរិយយស នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៦ សម្តេចបានទទួល"ពានរង្វាន់សន្តិភាពពិភពលោក" ពីបណ្ឌិត សភាសន្តិភាព ពិភពលោក ជាវីរៈជនទី៦ និងជាអ្នកទីមួយក្នុងអាស៊ីខាង ត្បូងដែលទទួលបានពានរង្វាន់មហាកិត្តិយសនេះ។

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ស្រ៊ី ជិនម៉យនៃមជ្ឈមណ្ឌលសន្តិភាពអន្តរ ជាតិ បានប្រគល់ពានរង្វាន់ លើការ "លើកកម្ពស់ពិភពលោក ដោយ បេះដូងមានតែមួយ" "Lifting Up the World with a Oneness-Heart" ជូន សម្តេច ហ៊ុន សែន ជាការឆ្លើយតបទៅនឹងការទទួលស្គាល់សមិទ្ធ ផលធំៗទាំងបរិមាណ និងគុណភាព។

ស្រ៊ីជិនម៉យបានលើកឡើងសំដៅ សម្តេច ហ៊ុន សែន ជាសាវគ្គដែលត្រូវ បានជ្រើសរើសដោយព្រះពុទ្ធជាម្ចាស់ អោយមកជួយប្រជាជនកម្ពុជា រាប់លាននាក់អោយរួចផុតពីសេចក្តីស្លាប់ហើយ ផ្តល់អោយពួកគេនូវ ចំណេះដឹង ម្ហូបអាហា និងទីជំរក និងការកសាងសាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក និងដឹកនាំប្រទេសកម្ពុជាទៅក្នុងអាស៊ាន។

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ សម្តេច ហ៊ុន សែន ទទួលឋានៈជា សមាជិកពេញសិទ្ធរបស់ បណ្ឌិតសភាវិទ្យាសាស្រ្តធម្មជាតិ នៃសហពន្ធ រុស្សី និងបំពាក់មេដាយកិត្តិយសទទួលស្គាល់ការដឹកនាំរបស់ សម្តេច ក្នុងការ ធ្វើឲ្យកម្ពុជាមាន សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម។

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០២ គណៈកម្មាធិការសហព័ន្ធវិស្វកម្ម អា ស៊ាន បានធ្វើជាអំណោយដែលមិនអាចកាត់ថ្ងៃបានជូនសម្តេច ហ៊ុន សែន នូវគោរមងារថ្នាក់កិត្តិយសខ្ពស់បំផុតរបស់សហព័ន្ធវិស្វកម្ម អា ស៊ានគឺ ”សមាជិកកិត្តិយសដ៏ចំណានអាស៊ានដែលត្រូវបានជ្រើស រើសពិសេស” "ASEAN Distinguished Honorary Fellow Member" និងជាលើកដំបូងដែលមិនធ្លាប់មាន។

គោរមងារនេះគឺឆ្លើយតបទៅនឹងការទទួលស្គាល់នូវមនសិការជាតិ និង សមត្ថភាព នៃអ្នកដឹកនាំក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុង ការស្តារ និងអភិ វឌ្ឍន៍ លើគ្រប់វិស័យហើយផ្តល់ឳកាសឲ្យវិស្វករកម្ពុជា បានចូលរួមក្នុង ដំណើរការអភវឌ្ឍន៍ និងការកសាងប្រទេសជាតិឡើងវិញ។

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៥ ស្រ៊ី ជិនម៉យនៃមជ្ឈមណ្ឌលសន្តិភាព អន្តរជាតិ បានផ្តល់ពានរង្វាន់មួយទៀត គឺពានរង្វាន់ សន្តិភាពយ៉ូថាន់ (the U Thant Peace Award) ជូនសម្តេច ជាការកោតសរសើរអស់ពី ដូងចិត្តចំពោះសម្តេចបានផ្តល់សេវាមិនចេះនឿយហត់ ដើម្បីធ្វើឲ្យ មានការរីកចំរើនក្នុងប្រទេសកម្ពុជា និងបណ្តាប្រជាជាតិអាស៊ានទាំង មូល។

https:kronglungvek.com.kh

No comments

Powered by Blogger.