សម្តេច ហេង សំរិន អញ្ជើញចូលរួមប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិចិ្ឆកាឆ្នាំ១៩៥៣-៩វិចិ្ឆកាឆ្នាំ២០២២ និងខួប៦៩ឆ្នាំ នៃការបង្កើត កងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមប្រារព្ធទិវាបុណ្យ ឯករាជ្យជាតិ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា។
ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា បានយាងប្រទានភ្លើងជ័យ អបអរសាទរខួបអនុ ស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ (៩វិចិ្ឆកាឆ្នាំ១៩៥៣ - ៩វិចិ្ឆកាឆ្នាំ២០២២) នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងឥស្សរជនជាតិជាន់ខ្ពស់ ជាច្រើនទៀត បានចូលរួមកម្មវិធីនេះដែរ។ ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតបណ្តាប្រទេស ជាមិត្តជាច្រើនបានអញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ និងខួប ៦៩ឆ្នាំ នៃការបង្កើត កងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ ផងដែរ។
បុណ្យឯករាជ្យបានប្រារព្ធធ្វើឡើង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយសារប្រទេសកម្ពុជា ដែលទទួលបានឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺ ដើម្បីចងចាំជានិច្ចនូវព្រះរាជបេស កកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះ ករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះ បញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីទាមទាឯករាជ្យដ៏ពិតប្រាកដ សម្រាប់ប្រទេសកម្ពុជា៕
https://kronglungvek.com.kh
Post a Comment