Header Ads

១០ ឆ្នាំ នៃមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. បានក្លាយជានិមិត្តរូបក្នុងការជួយសង្គម ដែលបានការទទួលស្គាល់ ជឿទុកចិត្ត និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ

ដោយៈ សេង ស៊ីដារ៉ូ

ឯកត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា រយៈពេល ១០ឆ្នាំកន្លងមកនេះ ក្នុង នាមជាសមាជិកម្នាក់នៃមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំពិតជាមានមោទនភាពក្នុងការពាក់ឯកសណ្ឋានមួយនេះ។


ចំណែកឈ្មោះ និងរូបសញ្ញារបស់ ស.ស.យ.ក. បានក្លាយជានិមិត្តរូបនៃ ការចូលរួមជាមួយសង្គមរបស់យុវជន ដែលបានការទទួលស្គាល់ ជឿ ទុកចិត្ត និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

កត្តានេះបានទាក់ទាញចិត្តយុវជនទូទៅចូលរួមជាមួយ ស.ស.យ.ក. ជា បន្តបន្ទាប់ ដែលបានធ្វើឱ្យសមាជិក សមាជិកាកាន់តែរីកធំធាត់ឥតឈប់ ឈរ។ បេសកកម្ម និងសកម្មភាពរបស់ ស.ស.យ.ក. បានឆ្លុះបញ្ចាំងពី ចក្ខុវិស័យរបស់យើងក្នុងការបន្តចូលរួមជាមួយរាជរដ្ឋាភិបាល លើកិច្ច ការសង្គម និងក្នុងការបណ្តុះស្មារតីនេះ ក្នុងស្រទាប់ យុវជនជំនាន់ ក្រោយ។

មូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែល សមាជិក សមា ជិកាគ្រប់រូបបានរួមចំណែក និងលះបង់កន្លងមក នឹងក្លាយ ជាគ្រឹះដ៏ រឹងមាំសម្រាប់ ស.ស.យ.ក. ក្នុងការបន្តដំណើរឆ្ពោះទៅអនាគតដើម្បី បុព្វហេតុជាតិ មាតុភូមិ៕

https://kronglungvek.com.kh

No comments

Powered by Blogger.