Header Ads

សម្តេច ហេង សំរិន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តទទួលយកសំណើ សុំអនុម័តសេចក្តីស្នើ វិសោធកម្មប្រការ២ថ្មី (ពីរ) ប្រការ៥ថ្មី(ពីរ) ប្រការ១០ថ្មី(បី) និងប្រការ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា

ដោយៈ សេង ស៊ីដារ៉ូ


សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃព្រហស្ប តិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។


សម្រាប់លទ្ធផលកិច្ចប្រជុំបានអនុម័តទទួលយកសំណើ និងសុំអនុម័ត សេចក្តីស្នើ វិសោធកម្មប្រការ២ថ្មី (ពីរ) ប្រការ៥ថ្មី(ពីរ) ប្រការ១០ថ្មី(បី) និងប្រការ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។

ចំពោះកិច្ចប្រជុំនេះ ក៏បានអនុម័តទទួលយកសេចក្តីស្នើច្បាប់ចំនួនបី របស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ សិក្សាផងដែរ។ សេចក្តីស្នើច្បាប់ទំាងបីនោះមាន សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ សេចក្តីព្រាងច្បាប់ស្តីពីការ ទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

១ពិធីសារទាក់ទងនិងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន
២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០ (ក)នៃអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ
៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពី អាកាសចរណ៍អន្តរជាតិ។

https://kronglungvek.com.kh

No comments

Powered by Blogger.